ភ្នំពេញ ៖ មនុស្សប្រុសស្រីមានគ្នា៣នាក់ជិះម៉ូតូធូដេមួយគ្រឿងឌុបគ្នាបំណងទៅលេងផ្ទះបងប្អូននៅជាប់របងវត្តស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ស្រាប់តែមានជនសង្ស័យមួយក្រុមស្ទាក់ព្រួតវាយប្លន់យកលេបថបមួយគ្រឿងនិងទូរស័ព្ទiPhone មួយគ្រឿងរួចគេចខ្លួនបាត់ដោយសុវត្តិភាពមិនរំខានដល់សមត្ថកិច្ច ។
ហេតុការណ៍ នេះបានបានកេីតឡេីងកាលពីវេលាម៉ោង១០យប់ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ នេះ។ជនរងគ្រោះសុំមិនបញ្ចេញឈ្មោះបានប្រាប់ឱ្យដឹងថា មុនពេលកេីតហេតុរូបគាត់និងបងប្អូន២នាក់ទៀតបានជិះម៉ូតូម៉ាកធូដេមួយគ្រឿងឌុបគ្នាបំណងទៅលេងផ្ទះបងនៅខាងក្រោយវត្តស្ទឹងមានជ័យខណះមកដល់ចំណុចកេីតហេតុស្រាប់តែមានជនសង្ស័យមួយក្រុមបានមកស្ទាក់ពីមុខម៉ូតូឱ្យឈប់រួចវាយពួកគាត់និងប្លន់យកលេបថបមួយគ្រឿងទូរស័ព្ទម៉ាកiPhone មួយគ្រឿងទៀតហេីយគេចខ្លួនបាត់អស់។
ក្រោយកេីតហេតុជនរងគ្រោះបានត្រឹមទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី១ទាំងអស់សង្ឃឹម។
ប្រជាពលរដ្ឋបានលេីកឡេីងថាទីតាំងខាងលេីតែងតែមានជនសង្ស័យធ្វេីសកម្មភាពប្លន់ទ្រព្យសម្បត្តិអ្នកដំណេីរជាញឹកញាប់តែមិនដែលឃេីញសមត្ថកិច្ចបង្ក្រាបបានសោះតេីមកពីមូលហេតុអ្វី ? ដូចនេះប្រជាពលរដ្ឋស្នេីរដល់លោកម៉េងវិមានដារ៉ា អធិការនគរបាលខណ្ឌមានជ័យមេត្តាពង្រឹងការល្បាតក្នុងមូលដ្ឋានជាពិសេសទូតាំងម្តុំវត្តស្ទឹងមានជ័យតែម្តងដេីម្បីការពារសុវត្តិភាពជូនប្រជាពលរដ្ឋនិងភូមិសង្កាត់មានសុវត្តិភាព៕