ក្រុមហ៊ុនវិមានរចនា បើកសន្និសិទសារព័ត៌មានឆ្លើយបំភ្លឺ ពីពាក្យចចាមអារាមមួយចំនួន ក្នុងន័យបង្កអោយប៉ះ ពាល់ ដល់ កិត្តិយសក្រុមហ៊ុន ។ សន្និសិទសារព័ត៌មាននេះ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ ក្រោមការបកស្រាយពីលោកជំទាវ សៀង សុភក្តិ ប្រធានក្រុមហ៊ុនវិមានរចនាប្រចាំកម្ពុជា នៅទីតាំងក្រុមហ៊ុនវិមាន រចនា ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៦A ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
លោកជំទាវ សៀង សុភក្តិ ប្រធានក្រុមហ៊ុនវិមានរចនាប្រចាំកម្ពុជា បានអោយដឹងថា កន្លងមកនេះ មាន មតិ ពី ជន អនាមិកមួយចំនួន បានធ្វើការបញ្ចេញមតិក្នុងន័យមូលបង្កាច់បង្ខួចកិត្តិយសរបស់ក្រុមហ៊ុនវិមានរចនា ដោយ បាន ចោតថា ក្រុមហ៊ុន ពុំមានបានចុះបាវេតច្បាស់លាស់ពីក្រសួងត្រឹមត្រូវ និងចោទថាក្រុមហ៊ុនជាក្រុមហ៊ុនបោកប្រាស់ ។ លោកជំទាវបានឆ្លើយតបទៅនិងការចោតប្រកាន់ទាក់ទងនិងរឿងបាវេតនេះថា អ្វីដែលជាការពិត ខ្ញុំគឺជាមាសសុទ្ធមិនដែលខ្លាចភ្លើងទេព្រោះការចេញមករកស៊ី គឺស្របច្បាប់ រាល់បញ្ហាដែលពាក់ព័ន្ធមួយចំនួន ។ លោកជំទាវបានបញ្ជាក់ថា លោកជំទាវបានប្រលូកចូលក្រុមហ៊ុនវិមានរចនារយៈពេល៣ឆ្នាំមកហេីយ ដោយលោកជំទាវបានសម្លឹងឃេីញកត្តាបីយ៉ាង គឺដូចជាការរកសុីតាមប្រព័ន្ធអនឡាញ គឺជាវិស័យដែលមានការរីកចំរេីនខ្លាំង និងអាចចែករំលែកពីគ្នាទៅវិញទៅមក ទើបលោកជំទាវ បានមើលឃើញការឡាយរបស់ចៅម៉ែ (ម្ចាស់ក្រុមហ៊ុនវិមានរចនា នៅប្រទេសថៃ) នៅកន្លែងមិនដែលស្គាល់គ្នាសោះ ប៉ុន្តែដោយតែសេចក្តីស្រឡាញ់ និងមានទំនុកចិត្តខ្ពស់ទេីបលោកជំទាវសម្រេចចិត្តចូលរួមសហការណ៍ជាមួយចៅម៉ែ។ ទាក់ទងនិងបញ្ហា គឺបញ្ហាបាវេត លោកជំទាវបានបញ្ជាក់ថា ក្រុមហ៊ុនវិមានរចនាកាលពីបេីកដំណេីរការដំបូង គឺជាសាខាតូចមួយប៉ុណ្ណោះ ក្រោយមកមានវិបត្តិកើតឡើងនៅក្នុងក្រុមហ៊ុន គឺអ្នករកស៊ីដែលជាដៃគូសហការ ដោយគាត់ជាមួយចៅម៉ែ គឺគាត់ជាតំណាងប្រចាំខេត្តព្រះសីហនុ បានសុំធ្វេីការឈប់សហការជាមួយចៅម៉ែដោយសារការងារគាត់មានការរវល់ច្រេីន និងផលប៉ះពាល់ដោយសារវិបត្តិកូវីដទេីបនិងកេីតឡេីង ទេីបតំណាងខាងខេត្តព្រះសីហនុ បានផ្ទេរភាគហ៊ុន មកលោកជំទាវ ។ លោកជំទាវបានបញ្ជាក់ទៀតថា រាល់មុខទំនិញដែលជារបស់ក្រុមហ៊ុនវិមានរចនា គឺមានការចុះបញ្ជីរបាវេតត្រឹមត្រូវ ដូចជា ផលិតផលមករាខូឡឺជេន តែដោយសារក្រុមហ៊ុន មិនបានដឹងថា ត្រូវតម្រូវអោយមានការបិទបាវេតនោះនៅលេីប្រអប់សំបកទេីបមិនទាន់បានដាក់នៅលេីសំបក ប៉ុន្តែសំរាប់ផលិតផលមកក្រោយ និងមានភ្ជាប់ជាមួយនិងបាវេតនេះ ។
សូមបញ្ជាក់ថា ក្រុមហ៊ុនវិមានរចនា ជាក្រុមហ៊ុននាំចូលអាហារបំប៉នសុខភាព រួមនិងផលិតផលថែរក្សាសម្ផស្ស ដែលបាន នាំ ចូល ផលិត ផល ពីសហរដ្ឋអាមេរិក និងនាំចូលពីប្រទេសថៃ ដែលទទួលបាន ការគាំទ្រខ្លាំង ពីអតិថិ ជនជា ច្រើន ។ បច្ចប្បន្នវិមានរចនា មានសាខាចំនួនបីប្រទេស គឺ នៅព្រះរាជាណាចក្រកម្ពុជា សហ រដ្ឋអាមេរិក និងនៅព្រះរាជាណាចក្រថៃ ៕