ខេត្តកណ្តាល: នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ សមត្ថកិច្ចនគរបាលខេត្តកណ្តាល ករណីអំពើឃាតកម្ម គឺប្តីចិត្តអប្រិយ បានអារ ក សម្លាប់ប្រពន្ធ រួចធ្វើសកម្មភាព មកអារ ក ខ្លួនឯងជិតដាច់ តែមិនស្លាប់ ។
អំពើឃាតកម្មនេះកើតឡើង នៅភូមិកំពង់ទួល ឃុំអន្លុងរមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។ ជំហានដំបូងសមត្ថកិច្ចសង្ស័យរឿងនេះអាចកើតឡើងដោយភ្លើងប្រចណ្ឌមកលើប្រពន្ធ ទើបហ៊ានធ្វើសកម្មភាពភាពបែបនេះ ឬអាចមានសារធាតុញៀន ? ដោយឡែកព្រឹកនេះសមត្ថកិច្ចជំនាញខាងធ្វើកោសល្យវិច័យកំពុងចុះទៅកាន់កន្លែងកើតហេតុ ដើម្បីពិនិត្យសាកសពប្រពន្ធ និងជួយសង្រ្គោះប្តីដែលនៅមានជីវិតនៅឡើយ ៕