ឧត្តរមានជ័យៈ នៅល្ងាចថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ ជនសង្ស័យប្រុសស្រី ចំនួន៥នាក់ ជាមុខសញ្ញាប្រើប្រាស់ និងចែកចាយគ្រឿងញៀន ត្រូវបានកម្លាំងអាវុធហត្ថស្រុកអន្លង់វែង ឡោមព័ទ្ធ ក្នុងបន្ទប់ជួល មួយកន្លែង ស្ថិតនៅភូមិអភិវឌ្ឍន៍ ឃុំ-ស្រុកអន្លង់វែង និងបានឆែកឆេរ រកឃើញវត្ថុតាងថ្នាំប្រភេទ ម្សៅក្រាម ម៉ាទឹកកក ចំនួន ២ ថង់ធំ និង ២ ថង់តូច និងសម្ភារពាក់ព័ន្ធមួយចំនួនទៀតចំនួនទៀត។
ជនសង្ស័យប្រុសស្រីទាំង ៥ នាក់ ដែលបានឃាត់ខ្លួននេះ ជាមុខសញ្ញាសកម្ម ចែកចាយ និងប្រើប្រាស់គ្រឿងញៀន ក្នុងតំបន់ រួមមានៈ ១.ឈ្មោះ អាន មុំ ភេទស្រី អាយុ ៣៩ ឆ្នាំ នៅភូមិអភិវឌ្ឍន៍ ឃុំ-ស្រុកអន្លង់វែង, ២.ឈ្មោះ តិ បុល ភេទប្រុស អាយុ ២៥ ឆ្នាំ នៅភូមិអូរចិញ្ជៀន ឃុំ-ស្រុកអន្លង់វែង , ៣.ឈ្មោះ ហង្ស រតនា ភេទប្រុស អាយុ ៣៨ ឆ្នាំ នៅភូមិអូរចិញ្ចៀន ឃុំ-ស្រុកអន្លង់វែង , ៤.ឈ្មោះ ទី អ៊ូ ភេទប្រុស អាយុ ២៥ ឆ្នាំ នៅភូមិថ្នល់ថ្មី ឃុំ -ស្រុកអន្លង់វែង និង ៥.ឈ្មោះ តូច ណែម ភេទប្រុស អាយុ២១ឆ្នាំ នៅភូមិទឹកជប់ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង។ ជនសង្ស័យទាំងនេះ រួមទាំងវត្ថុតាង បានត្រូវកងរាជអាវុហត្ថខេត្ត បញ្ជូនទៅតុលាការ ដើម្បីចាត់ការបន្ត ទៅតាមនីតិវិធី៕