ភ្នំពេញ៖ បុរសម្នាក់ តណ្ហាឡើងទប់មិនជាប់ឃើញក្មេងស្រីអាយុ១២ឆ្នាំ កំពុងតែដេកលង់លក់នៅក្នុងបន្ទប់ ដោយចំហបង្អួច ក៏ត្រូវជនសង្ស័យរូបនេះ ផ្លោះចូលតាមបង្អួច ទៅដេកពីលើក្បាលដំណេករបស់កុមារីរងគ្រោះ បម្រុងនឹងរំលោភតែមិនបានសម្រេច ដោយសារតែឪពុកម្ដាយ កុមារីរងគ្រោះមកទាន់បានស្ទុះទៅវាយ ជនសង្ស័យបណ្ដាលឲ្យបែកក្បាល ហើយក៏បានឃាត់ខ្លួនទុក និងទាក់ទងទៅកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ចោមចៅទី១ ចុះមកជួយអន្តរាគមន៍ទាំងយប់តែម្ដង។
បើតាមការបញ្ជាក់ពីម្ដាយកុមារីរងគ្រោះ បានបញ្ជាក់ប្រាប់ឲ្យដឹងថា ជនសង្ស័យខាងលើ បានមកសុំផ្ទះបងប្អូនស្នាក់នៅក្នុងបុរីឡេងណាវ៉ាត់ត្រា ស្ថិតនៅក្នុងភូមិត្រពាំងចេក សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ផ្ទះជនរងគ្រោះ នឹងផ្ទះដែលជនសង្ស័យស្នាក់នៅគឺជាប់គ្នា លុះមកដល់ម៉ោង១១និង០០អាធ្រាត ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ ជនសង្ស័យ បានឡើងទៅលើរបងឆ្លងទៅផ្ទះជនរងគ្រោះ នៅពេលនោះឃើញកុមារីអាយុ១២ឆ្នាំម្នាក់ កំពុងតែដេកលង់លក់ស្រួល ជនសង្ស័យឆ្លៀតឱកាសក៏ផ្លាស់បង្អួច ចូលទៅអង្គុយពីលើពូកនៃក្បាលដំណេកកុមារីរូបនោះបម្រុងនឹងរំលោភសេពសន្ថវៈកុមារីរងគ្រោះតែមិនបានសម្រេច ក៏ត្រូវឪពុកម្ដាយជនរងគ្រោះ ឡើងទៅឃើញបានស្ទុះទៅវាយ បណ្ដាលឱ្យជនសង្ស័យរូបនោះបែកក្បាល និងស្រែកឆោឡោផ្អើលដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងបុរីឡេងណាវ៉ាត់ត្រា បានឃាត់ខ្លួនជនសង្ស័យនឹងទាក់ទងមកសមត្ថកិច្ចជំនាញនគរបាលប៉ុស្តិ៍ចោមចៅទី១ ឲ្យមកជួយអន្តរាគមន៍។ក្រោយពេលដែលសមត្ថកិច្ចទទួលបានដំណឹងភ្លាម សមត្ថកិច្ចក៏បានចុះទៅដល់ទីតាំងនឹងកន្លែងកើតហេតុ ហើយក៏បាននាំជនសង្ស័យ និងអាណាព្យាបាលរបស់ក្មេងស្រីរងគ្រោះ មកប៉ុស្តិ៍ចោមចៅទី១ ដើម្បីសាកសួរ នឹងដោះស្រាយតាមនិតិវិធីច្បាប់ ៕