ភ្នំពេញ÷បុរសជាជនជាតិចិនម្នាក់បើកបរក្នុងក្នុងស្ថានភាពស្រវឹងបានបុកជាមួយនឹងម៉ូតូមួយគ្រឿងអូសរាប់រយម៉ែត្របង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០នឹង១៥នាទីយប់ ថ្ងៃទី ១ ខែតុលាឆ្នាំ ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវព្រះសីហនុ ស្ថិតក្នុងសង្កាត់វាលវង់ខណ្ឌ ៧មករា រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញជនជាតិចិនបើករថយន្តម៉ាក masda មួយគ្រឿងពណ៌ទឹកប្រាក់ពាក់ស្លាកលេខ2AY-2019ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះសីហនុក្នុងស្ថានភាពស្រវឹងក៏បានបុកជាមួយនឹងម៉ូតូបីតមួយគ្រឿងពាក់ស្លាកលេខកណ្ដាល1AC-4483 អូសចំងាយ រាប់រយ ម៉ែត្របង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋធ្វើការដេញតាមចាប់រហូតដល់តែតៃកង់រថយន្តភ័យស្លន់ស្លោក៏បានជ្រុលទៅបុកផ្ទះបងប្អូនប្រជាពលរដ្ឋមួយកន្លែងទៀតបង្កឲ្យមានការខូចខាតយ៉ាងដំណំ។
តាមប្រភពព័ត៌មានពីម្ចាស់ផ្ទះបានឲ្យដឹងថាទ្រព្យសម្បត្តិដែលរងការខូចខាតទាំងអស់មានម៉ូតូចំនួន 6 គ្រឿងព្រមទាំងសម្ភាល្បងផ្ទះរងការខូចខាតទាំងស្រុង។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏ចុះទៅដល់ទីតាំងកើតហេតុក៏ទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ចុះមកធ្វើការវាស់វែងនិងយករថយន្តនឹងជនជាតិចិនទៅធ្វើការសួរនាំនៅឯអធិការខណ្ឌ ៧មករារងចាំដោះស្រាយគ្នាតាមផ្លូវច្បាប់។