បន្ទាប់ពីរលកនៃទឹកជំនន់ដែលបានវាយលុករាជធាធានី បាងកក ប្រទេសថៃ ដោយកម្ពស់ទឹកឡើងដល់មួយម៉ែត្រ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងជាច្រើនម៉ោង លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្តីថៃ បានបញ្ជាឱ្យដាក់ពង្រាយម៉ាស៊ីនបូមទឹក បង្ហូរចូលតាមប្រឡាយនៅក្នុង ទីក្រុងក៏ដូចជាការកំចាត់សំរាម និងស្មៅដើម្បីធ្វើឱ្យប្រព័ន្ធបង្ហូរទឹកក្នុងប្រឡាយប្រសើរឡើង។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន A24។
ទោះយ៉ាងណាអនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងធារាសាស្រ្តប្រទេសថៃ លោក ថាវសាក់ ថាណាដេឈូផុន បាននិយាយថា ទឹក ៦៨ ម៉ែត្រគូប ត្រូវបានបង្វែរទៅទន្លេ ចៅប្រាយ៉ា និងឈូងសមុទ្រថៃ ហើយម៉ាស៊ីនបូមទឹកជាច្រើន ត្រូវបានតំឡើងបន្ថែមនៅតំបន់ដែលមានទឹកជំនន់ ក្នុងរាជធានី ដោយបានដំណើរការ ២៤ ម៉ោងលើ២៤ម៉ោង ដើម្បីធានាការឆ្លើយតបយ៉ាងឆាប់រហ័សក្នុងករណីមានទឹកជំនន់ជន់ឡើងបន្ថែម។
លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្តីថៃ បញ្ជាភ្លាមៗអោយបង្វែទិសដៅទឹកហូ នៅភាគខាងជើង អោយហូទៅភាគខាងកើត និងខាងលិច ដើម្បីកុំឱ្យទឹកកកកុញនៅចំណុចកណ្តាល”លេចទីក្រុងបាំងកក៕