ខេត្តស្វាយរៀង៖ កាលពីថ្ងៃទី២៧ខែកញ្ញាឆ្នាំ២០២១ស្ថិតនៅភូមិថ្នា ឃុំក្រួស ស្រុកស្វាយជ្រំ។ជនសង្ស័យមានឈ្មោះកែវ ដារ៉ា អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិថ្នា ឃុំក្រួស ស្រុកស្វាយជ្រំ ។ ចំណែកឪពុកជាជនរងគ្រោះមានឈ្មោះកែវ សុផល អាយុ៦១ឆ្នាំ មុខរបរកសិកររស់នៅផ្ទះជាមួយគ្នាត្រូវរបួសចំនួន២កាំបិតបុ័ងតោយ៉ាងដំណំ។
មុនពេលកើតហេតុជនសង្ស័យជាកូន ត្រូវបានឪពុកធ្វើការស្តីបន្ទោសបន្តិចបន្តួច ព្រោះតែកូនរូបមិនបានជួយធ្វើការផ្ទះនិងដើរលេងទើបបង្កឱ្យមានទំនាស់ពាក្យសម្តីគ្នា ខណៈ នោះជនសង្ស័យមានអាការខឹងសម្បាក៏ស្ទុះទៅទាញបានកាំបិតបុ័ងតោយកមកកាប់ទៅលើឪពុក
ទើបបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ចមកធ្វើអន្តរាគមន៍ឃាត់ខ្លួនតែម្ដង។ ឃាត់ខ្លួនបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់៕