ខេត្តសៀមរាប៖ សែនសោកស្តាយណាស់ អ្នកគ្រូបង្រៀនដ៏ស្រស់ស្អាតម្នាក់ ខណៈកំពុងបម្រើការងារបង្រៀនផ្តល់ចំណេះដឹងដល់កូនសិស្ស និងកំពុងរួមរស់ជាមានសុភមង្គលជាមួយនឹងក្រុមគ្រួសារ ស្រាប់តែស្តេចយមរាជមកចាប់ពង្រាត់នាងពីក្រុមគ្រួសារ មិត្តភក្តិ និងកូនសិស្ស យកទៅទីឆ្ងាយមហាសែនឆ្ងាយគ្មានថ្ងៃវិលត្រឡប់។
យោងតាមគណនីហ្វេសប៊ុក ប៊ុន្នី ចលនៈទ្រព្យ សៀមរាប ដែលបានបង្ហោះដំណឹងមរណភាពរបស់អ្នកគ្រូបង្រៀនវ័យក្មេងរូបនេះ កាលពីល្ងាចថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១មានខ្លឹមសារថា៖«R.I.P ប្អូនស្រី សូមប្អូនស្រីទៅបានសុខលោកខាងមុខ មួយឆ្នាំបាត់បង់មនុស្សជាទីស្រលាញ់របស់ក្រុមគ្រួសារដល់ទៅបីនាក់ អាណិតកូន សុត ណាស់។ សូមបញ្ជាក់ពិធីបុណ្យ ស. ព ធ្វើឡើងនៅខាងជើងវត្តលលៃ ភូមិលលៃ ឃុំបាគង ស្រុកប្រាសាទបាគង ។ សូមបន្ថែមដោយសារមិនបានតបខំមិនបងប្អូន ជំងឺប្អូនស្រីគាត់កើតទឹកនោមប្រៃ និង ជំងឺផ្សេងទៀត»។
សូមបញ្ជាក់ថា អ្នកគ្រូបង្រៀនដែលទទួលមរណភាពទាំងវ័យក្មេងនេះ មានឈ្មោះ ស៊ិន សំអាត អាយុ ២៨ឆ្នាំ ដោយសារតែជំងឺទឹកនោមប្រៃ និងជំងឺផ្សេងៗទៀត ។ ជាមួយគ្នានេះ មហាជនបានសម្តែងនូវអារម្មណ៍សោកស្ដាយជាខ្លាំង ព្រមទាំងបានផ្ញើសាររំលែកទុក្ខយ៉ាងក្រៀមក្រំដល់គ្រួសារ នៃសពផងដែរ។
ដំណឹងដ៏ក្រៀមក្រំនេះ សូមចូលរួមរំលែកទុក្ខក្រុមគ្រួសារ នៃសពផង និងសូមឲ្យដួងវិញ្ញាណក្ខន្ធសព បានទៅកាន់ទីបរមសុខ កុំបីឃ្លៀងឃ្លាតឡើយ៕