ភ្នំពេញ÷ស្ត្រីម្នាក់ បាននាំបងប្អូនសាច់ញ្ញាតិរបស់ខ្លួន ទៅវាយអតីតប្តីរបស់ខ្លួន ដែលបានលែងលះគ្នាយូរហើយ ដណ្តើមយកកូនប្រុសអាយុ៨ឆ្នាំ រួចគេចខ្លួនបាត់ បន្សល់ត្រឹមតែបុរសជាអតីតប្តី រងរបួសនៅក្នុងរថយន្ត បង្កការភ្ញាក់ផ្អើលនិងកកស្ទះពេញផ្លូវ។កាលពីវេលាម៉ោង១៣និង៣៥នាទី រសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវបំបែក មុន្នីរ៉េត កែងនិងផ្លូវលេខ២២៣ ស្ថិតនៅក្នុងសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
គួរបញ្ជាក់ផងដែរថា៖ បុរសជាអតីតប្តីខណះ កំពុងបើកបររថយន្តមួយគ្រឿង ជិះគ្នា ៣នាក់ ក្នុងនោះមានកុមារប្រុសស្រីចំនួន២នាក់ ដោយកូនប្រុសត្រូវបានអតីតប្រពន្ធ (ដើម) វាយដណ្តើមយកទៅបាត់ ចំណែកកូនស្រីជាកូនប្រពន្ធក្រោយ។ រីឯរថយន្តត្រូវបានអតីតប្រពន្ធ កាច់បំបាក់សោរ មិនអាចបើកទៅមុខរួចបង្កការកកស្ទះពេញផ្លូវ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកដល់ទីតាំងកើតហេតុ ដើម្បីជួយសំរួល ចរាចរណ៍នៅចំណុចទីតាំងខាងលើ ឲ្យប្រសើរឡើងវិញ.។