សម្រាប់អ្នកដែលមាន ដើមទុនតិចឬគ្មានដើមទុនអាច ដាក់ការពិចារណា រករបរដាក់ខ្លួនបានពេលនេះ។ ជាក់ស្តែងថៅកែហាង «សមុទ្របៃតង» ដែលបោះជំហ៊ានលើទីផ្សារ ជាច្រើនឆ្នាំមកហើយនោះបានសម្រេចចេញផែនការ សម្រាប់អ្នកចង់រកសុីបើកសាខាបន្តពី «មីស៊ុបកូនកាត់»៕
ថៅកែស្រីម្ចាស់ហាង «សមុទ្របៃតង» បានបង្ហាញទិសដៅថា យើងមានរសជាតិស្រាប់ហើយ ដោយគ្រាន់តែអតិថិជន មករៀនពីរូបមន្តផ្សេងពីហាងសមុទ្របៃតងយើងខ្ញុំ។ មូលហេតុយើងមានដាក់ជូននូវ គោលដៅដូចជាចេះផ្សំគ្រឿងស៊ុប ដោយយើងយករូបមន្ត៣សំខាន់បង្រៀន។ ពិសេសយើងមានជាប្រភេទឆ្នាំងដី ដែលជារបស់ហាងប្រើយូរមកហើយ ដោយមិនអាចជ្រើសរើស ឆ្នាំដីដាក់មីស៊ុបណាពីកន្លែងផ្សេង នាំអោយខូចគុណភាព។ អ្វីដែលយើង បានមើលឃើញ គឺការលើកស្ទួយ សិប្បកម្មឆ្នាំងដីខ្មែរយើង ក៍ដូចជាបងប្អូនយើង ដែលប្រកបរបរស្មូនឆ្នាំងផងដែរ។ កុំអោយឱកាសរំលងទៅ អាចទំនាក់ទំនងមកកាន់ ហាងសមុទ្របៃតង ស្ថិតនៅខាងត្បូងផ្សារបឹងត្របែករាជធានីភ្នំពេញ។