កំពង់ស្ពឺ៖ បុរសម្នាក់ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកគងពិសី សហការជាមួយកម្លាំងជំនាញ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺចុះអនុវត្តដីកាបង្គាប់ឱ្យនាំខ្លួនលេខ ៩៤៨៦ របស់ចៅក្រមស៊ើបសួរ នៃសាលា
ដំបូងខេត្តកំពង់ស្ពឺ ។កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ ចំណុចលើខ្នងប្រឡាយជាប់ចិញ្ចើមផ្លូវជាតិលេខ៣ ស្ថិតនៅភូមិល្វា ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។
ជនសង្ស័យឈ្មោះមឿន សារិទ្ធិហៅ(ចាន់.ណារិទ្ធ)ភេទប្រុស អាយុ៤៦ឆ្នាំ មានទីលំនៅភូមិសំរោងចាស់ ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។
សមត្ថកិច្ចឲ្យដឹងថាការឃាត់ខ្លួនជនខាងលើគឺអនុវត្តដីកាបង្គាប់ឱ្យនាំខ្លួនលេខ ៩៤៨៦ របស់ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកំពង់ស្ពឺ ឈ្មោះ ស្វាយ តុញ ចុះថ្ងៃទី២៧ ខែសីហា ឆ្នាំ ២០២១ បង្គាប់ឲ្យនាំខ្លួនឈ្មោះមឿន សារិទ្ធិហៅ(ចាន់.ណារិទ្ធ)ភេទប្រុស អាយុ៤៦ឆ្នាំ មានទីលំនៅភូមិសំរោងចាស់ ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។
(ពីបទ គំរាមកំហែងដោយមានបញ្ហាឱ្យបំពេញលក្ខខណ្ឌអ្វីមួយ ប្រព្រឹត្តនៅចំណុចភូមិសំរោងចាស់ ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ កាលពីអំឡុងឆ្នាំ២០២០ បទល្មើស ដែលមានចែង និងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ២៣២ នៃ ក្រមព្រហ្មទណ្ឌ)បច្ចុប្បន្ន ជនត្រូវចោទបញ្ជូនទៅបញ្ជាការដា្ឋនកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។