ភ្នំពេញ ៖ លោកឈិន ក្វាន់ចៃ គ្រូរបស់កីឡាករល្បីឈ្មោះរឿង សោភ័ណ្ឌ ឈឺធ្ងន់ក្រោកលែងរួច ហើយក្រមិនមានប្រាក់ទៅព្យាបាលនៅពេទ្យ ត្រូវបានកីឡាកររឿង សោភ័ណ្ឌ ដង្ហើយរកសប្បុរសជនឲ្យជួយ ពិសេសលោកតែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់កម្ពុជា។
បើតាមអាខោនfacebook ឈ្មោះSophrn Roeung បានសសេររៀបរាប់ថា ខ្ញុំបាទរឿង សោភ័ណ្ឌ ជាកីឡាករប្រដាល់ហាត់នៅក្លឹបម្កុដរាជសីហ៍ពេលនេះលោកគ្រូខ្ញុំបាទឈ្មោះលោកគ្រូឈិន ក្វាន់ចៃ មានជំងឺប្រចាំកាយក្រោកលែងរួចហើយសូមលោកអ៊ំតែម៉ឺនជាប្រធានសហព័ន្ធកីឡាប្រដាល់មើលឃើញពីទុក្ខលំបាករបស់លោកគ្រូខ្ញុំបាទផងព្រោះគាត់មនុស្សម្នាក់ដែលបង្ហាត់គុណខ្មែរមកដល់ខ្ញុំបាទហើយគាត់តស៊ូណាស់នៃការបង្ហាត់គុណខ្មែរគាត់រត់ម៉ូតូឌុបមកចិញ្ចឹមសិស្សនៅក្នុងក្លឹបទំរាំខ្ញុំបានមានថ្ងៃនេះគឺគាត់តស៊ូណាស់ការតស៊ូរបស់គាត់គឺដើម្បីគុណខ្មែរតែមួយមុខគត់ហើយគាត់ម្នាក់នេះហើយដែលឱ្យខ្ញុំបានផ្សព្វផ្សាយគុនខ្មែរលើឆាកអន្តរជាតិនាមខ្ញុំជាកីឡាករប្រដាល់ម្នាក់សុំលោកអ៊ំតែម ម៉ឺន ជួយមើលគាត់ផង គាត់ក្រណាស់គ្មានទាំងលុយមកពេទ្យផង បើមានបងប្អូនចង់ជួយគាត់តាមរយៈលេខទូរសព្ទខ្ញុំបាទផ្ទាល់តែម្ដង010414299 0315333395 តាមABA 001203629