កម្ពុជារងអាកាសធាតុសម្ពាធទាប នៅរាជធានីភ្នំពេញមានភ្លៀងធ្លាក់ខ្លាំងយ៉ាងកំហុកជាបន្តបន្ទាប់ប៉ុន្មានថ្ងៃនេះ ធ្វើអោយទឹកស្ទះតាមបណ្តាលលូនិងប្រឡាយហូរមិនទាន់នៅតំបន់មួយចំនួន រងការលិចលង់ផងដែល។
ដោយសារបញ្ហានេះហើយ នៅរសៀលថ្ងៃទី១៤កញ្ញា២០២១នេះលោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ និងលោក ប៉ាង លីដា អភិបាលរងខណ្ឌ បានដឹកនាំ ក្រុមការងាររដ្ឋបាលខណ្ឌ ចុះពិនិត្យការ កាយប្រឡាយមេថ្មី អមលើមហាវិថីវិមានឈ្នះឈ្នះ ក្នុងសង្កាត់សំរោងក្រោម ដើម្បីរំដោះទឹក ពីផ្លូវជាតិលេខ៤ ក្នុងសង្កាត់ចោមចៅទី៣សង្កាត់ ត្រពាំងក្រសាំង និងសង្កាត់សំរោងក្រោម ឆ្ពោះទៅបឹងតាមោក ក្នុងខណ្ឌព្រែកព្នៅ ។
លោកអភិបាលខណ្ឌពោធិ៍សែន បានអំពាវនាវឲ្យបងប្អូនទាំងអស់មេត្តាជួយថែរក្សាមេប្រឡាយទឹកនេះទាំងអស់គ្នា កុំនាំគ្នាកុំបោះសម្រាមចូលឬក៍លុបប្រឡាយតទៅទៀត ព្រោះវានាំឲ្យលិចទាំងអស់គ្នា។