ភ្នំពេញ ៖ស្ត្រីម្នាក់បានសម្រេចចិត្តយកខ្សែភ្លេីងចងករជាប់និងរបងផ្ទះបញ្ចប់ជីវិតដោយមិនដឹងមូលហេតុបង្កការភ្ញាល់ផ្អេីលកាលពីវលាម៉ោង១២ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ នៅភូមិថ្មគោល២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ស្ត្រីរងគ្រោះឈ្មោះវង ឈុនលី អាយុ៣៦ឆ្នាំ មុខរបរជាអ្នកអនាម័យ ស្នាក់នៅសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។
តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា មុនពេលកេីតហេតុជនរងគ្រោះទេីបតែមកលេងផ្ទះប្អូនរយះពេល៣ថ្ងៃមកហេីយ លុះមកដល់ថ្ងៃកេីតហេតុប្អូនៗគាត់បានទៅធ្វេីការអស់ដោយទុកជនរងគ្រោះនៅតែ២នាក់ក្មួយ ប្រុស។ប្រភពព័ត៌មានបន្តថា នៅពេលដែលក្មួយប្រុសចេញពីក្នុងដេីរទៅរកបាយហូបស្រាប់តែប្រទះឃេីញជនរងគ្រោះចងករភ្ជាប់ជាមួយរបងផ្ទះ ឃេីញដូចនោះក្មួយរបស់គាត់ក៏ស្រវ៉ាស្រាយខ្សែចេញពីករដេីម្បីសង្គ្រោះតែដោយអកុសលជនរងគ្រោះបានស្លាប់បាត់ទៅហេីយ ទេីបរាយការណ៍ទៅសមត្ថកិច្ចចុះមកពិនិត្យជាក់ស្តែងរួចប្រគល់សពទៅក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី៕