នៅព្រឹកថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ ២០២១ លោក ធាម ច័ន្ទសេរីវុឌ្ឍ ប្រធានការិយាល័យសារធារណះការណ៍ ខណ្ឌបានដឹកនាំគណៈបញ្ជាការឯកភាព ខណ្ឌសែនសុខ ចុះរៀបចំសណ្តាប់ធ្នាប់ ត្រង់ចំណុចផ្លូវ ឧញ៉ា ម៉ុង ឫទ្វី ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី រាជធានីភ្នំពេញ ។
ក្នុងការចុះរៀបចំសណ្តាប់ធ្នាប់នេះដែរ លោក ធាម ច័ន្ទសេរីវុឌ្ឍ ប្រធានការិយាល័យសារធារណះការណ៍ ខណ្ឌបានមានប្រសាសន៍ថា ការរៀបចំសណ្តាប់ធ្នាប់នេះគឺរដ្ឋបាលខណ្ឌនិងធ្វើឡើងជាប្រចាំ ដើម្បីឲ្យមានរបៀបរៀបរយ សណ្តាប់ធ្នាប់ល្អ ក្នុងមូលដ្ឋានខណ្ឌ ក៍ដូចជាក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ។
លោកបានបន្តទៀតដែរថា មានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេសអាចកាត់បន្ថយ គ្រោះថ្នាក់ចរាចរណ៍បានទៀតផង និង ត្រូវបង្កើនការអប់រំ ផ្សព្វផ្សាយអំពីច្បាប់ និង ផលប៉ះពាល់ នានាដែលបណ្ដាលមកពីការមិនគោរពច្បាប់ចរាចរណ៍ផ្លូវគោក ។និងត្រូវហាមឃាត់ ការដាក់តាំងលក់ទំនិញ ឬឥវ៉ាន់នៅលើដងផ្លូវចិញ្ចើមផ្លូវ ការចតយានយន្តគ្រប់ប្រភេទដែលធ្វើអោយមានការប៉ះពាល់ដល់ការធ្វើចរាចរប្រជាពលរដ្ឋលើផ្លូវសាធារណះថែមទៀតផងនោះ ។
លោក ធាម ច័ន្ទសេរីវុឌ្ឍ បានបន្តទៀត
ដែរថា កន្លងមក អាជ្ញាធរខណ្ឌ-សង្កាត់ ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់ពី លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ បានអោយគ្រប់សង្កាត់ទាំង៦ ត្រូវចុះណែនាំអប់រំ ដូចជា អ្នកលក់ដូរតាមចិញ្ចើមផ្លូវ ក៏ដូចជាអ្នករំលោភលើការ៉ូឡា យកធ្វើជាចំណតកម្មសិទ្ធ ឬជាកន្លែងលក់ដូរ របស់ខ្លួន នៅតាមផ្សារក្រមួន នានាក្នុងភូមិសាស្រ្តខណ្ឌ ធ្វើអោយដូចភ្លៀងរលឹមផងដែរ ។
លោក ប្រធានការិយាល័យ បានសង្កត់ធ្ងន់ថាក្នុងការចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈនេះ គឺសំដៅទៅលើ ការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ក្នុងមូលដ្ឋានខណ្ឌ និងត្រូវ ធានាអោយបានលើការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក្នុងការកាត់បន្ថយការកកស្ទះចរាចរ និង សុខសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានផងដែរ ។