ភ្នំពេញ ៖ បុរសម្នាក់មិនដឹងជាមានវិបត្តិអ្វីកេីតឡេីងក៏បានដាច់ចិត្តបេីកកង់បីឥណ្ឌាមកលោតទឹកពីលើស្ពានជ្រោយចង្វារសម្លាប់ខ្លួនបាត់ស្រមោល បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១២ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅចំណុចលើស្ពានជ្រោយចង្វារ ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ។
ជនរងគ្រោះដែលលោតទឹកសម្លាប់ខ្លួនមានឈ្មោះ តូច លីដា ភេទប្រុស អាយុជាង៣០ឆ្នាំ មុខរបបរត់PassApp ស្នាក់ម្ដុំផ្សារតូច ក្នុងសង្កាត់ទួលសង្កែ ១ ខណ្ឌឬស្សីកែវ ។
តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា មុនពេលកេីតហេតុគេឃេីញជនរងគ្រោះ បេីកកង់បីឥណ្ឌា ពណ៌លឿង ពាក់ស្លាកលេខ ស្វាយរៀង 1N-2912 ធ្វេីដំណេីរពីរង្វង់មូលគួចកាណុងឡេីងមកលេីស្ពានជ្រោយចង្វារ ទិសដៅពីលិចមកកេីត ខណៈបានពាក់កណ្ដាលស្ពានត្រង់ចំណុចកេីតហេតុក៏ឈប់ រួចឡើងលើបង្កាន់ដៃស្ពានលោតចូលទៅក្នុងទឹកលិចបាត់ឈឹងតែម្ដង ដោយបន្សល់ទុកកង់បី មួយគ្រឿង កាបូបលុយមួយ ទូរស័ព្ទ និងស្បែកជេីង១គូរ នៅលេីស្ពាន ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកេីតហេតុ និងបានទាក់ទងទៅសាច់ញាតិជនរងគ្រោះផងដែរ តាមរយះលេខទូរស័ព្ទជនរងគ្រោះដែលបន្សល់ទុក រួចហេីយក៏យកវត្ថុតាងរបស់ជនរងគ្រោះទៅរក្សាទុកនៅប៉ុស្ដិ៍នគរបាលរដ្ឋបាល ជ្រោយចង្វារ ជាបណ្ដោះអាសន្ន រងចាំក្រុមគ្រួសារយកឯកសារមកផ្ទៀងផ្ទាត់ទេីបប្រគល់ជូន វិញ ៕