នៅព្រឹកថ្ងៃទី ២៩ ខែ សីហា ឆ្នាំ ២០២១ នេះអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាន នគរ បាលខេត្តបាត់ដំបង ក៏ដូចជាយោបល់រប ស់លោក ស្រី ឧត្តមសេនីយ៍ ត្រី រស់ ជីវី ស្នងការរង ផែនការ ងារប្រឆាំងការជួញដូរមនុស្សនិងការពារ អនីតិជន និងដោយបានការសម្របសម្រួលលេីនីតិវិធីពី ឯកឧត្តម កែវ សុជាតិ ព្រះរា អាជ្ញានៃអយ្យ កា រអម សាលាដំបូងខេត្តបាត់ដំបង ផងនោះលោ ក វរសេ នី យ៍ឯក ស គឹមឡុង អធិ ការនគរបាលស្រុក មោងឬស្សី បានធ្វេីការ នាំខ្លួន បុរសម្នាក់ឈ្មោះ វ- ស-ហ អាយុ ២៦ឆ្នាំរស់នៅស្រុកមោងឫស្សី ខេត្តបា ត់ ដំបង មកកាន់អធិការដ្ឋាននគរបាលស្រុក ដេីម្បីធ្វេីការ សាក សួរ ស្រាវជ្រាបស្របតាមពាក្យបណ្តឹងរបស់ឈ្មោះ អ-ស-ម ភេទស្រីអាយុ ២៩ ឆ្នាំ រស់នៅមូលដ្ឋានខាងលេី ដែលបានប្តឹ ង ចោទប្រកាន់ចំពោះបុរសជាប្តីចុងរូបនេះ ថាបានចាប់រំ-លោភ សេពសន្ថវៈទៅលេីកូនស្រី របស់គាត់(កូន ប្តីមុន ) ឈ្មោះ ស-ល អាយុ ១៣ឆ្នាំ កាលពីប៉ន្មានថ្ងៃកន្លង ទៅនេះ។
នៅពេលធ្វេីការសាកសួរជនសង័្សយជាឪពុកចុងរូបនេះ បានឆ្លេីយសារភាពថា រូបគាត់ពិតជាបាន ប្រព្រឹត្ត សកម្មភាពដូចការចោទប្រកាន់នោះមែន រហូតចំនួន០២លេីកមកហេីយ។
នៅពេលនេះសមត្ថកិច្ចនគរបាលកំពុងរៀបចំក សាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញ ដេីម្បីអនុវត្តតាមផ្លូវច្បាប់៕