ភ្នំពេញ: បុរសម្នាក់បានបាក់ជើងម្ខាងស្លាប់ក្រោយបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ បន្ទាប់ពីជិះម៉ូតូធុនធំម៉ាកXRមួយគ្រឿងត្រូវរថយន្តហាយលេនឌ័របុកពីចំហៀងពេញទំហឹង កាលពីវេលាម៉ោង០១និង៣០យប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៤ ខែសីហាឆ្នាំ ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ ៣១០ កែងហ្នឹងធ្វើ១១៣ ក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកងរាជធានីភ្នំពេញ។
សពជនរងគ្រោះមានឈ្មោះ វ៉ន សុផល ភេទប្រុសអាយុ៤៨ឆ្នាំ មានស្រុកកំណើត ឃុំកោះចរ៉ាម ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។បច្ចុប្បន្នស្នាក់នៅ ភូមិចំរើនផល សង្កាត់បឹងទំពុនខណ្ឌមានជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តហាលេនឌ័រមួយគ្រឿងពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2R-7383ធ្វើដំណើរតាមដងផ្លូវ១១៣ ទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលិចបានជ្រុលទៅបុកជាមួយម៉ូតូមួយគ្រឿងម៉ាកXRពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1AY-4000ជិះដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវ ៣១០ ក្នុងទិសដៅពីកើតទៅលិច ចំហៀងខាងខាងមុខ បណ្ដាលឲ្យម៉ូតូខ្ទាតទៅចិញ្ចើមផ្លូវ ដួលបោកនឹងថ្នល់ បណ្ដាលឲ្យជនរងគ្រោះរងរបួសបាក់ជើងស្តាំម្ខាងរបួសធ្ងន់ធ្ងរ បន្ទាប់មករថយន្តសង្គ្រោះមិនទាន់បានដឹកជនរងគ្រោះទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ ក្រោយមកជនរងគ្រោះរងរបួសធ្ងន់ធ្ងរពេកបានស្លាប់នៅឯមន្ទីរពេទ្យ។ក្រោយមករថយន្តសង្គ្រោះបន្ទាន់បានដឹកជនរងគ្រោះមកកន្លែងកើតហេតុវិញ។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានធ្វើការវាស់វែងរថយន្តនិងម៉ូតូទូរសព្ទទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់។ដោយ like សពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុរួចទំនាក់ទំនងរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕