ភ្នំពេញ៖ សហគ្រិនវ័យក្មេងលោក គឹម ហួន ម្ចាស់ប៊្រេន HBF សាច់ចង្កាក់ដែលមហាជនកំពុងផ្ទុះការចាប់អារម្មណ៍នឹងរូបលោកដែលនៅវ័យក្មេងសោះប៉ុន្តែបានឈានជើងចូលក្នុងវិថីជំនួញទទួលបានជោគជ័យយ៉ាងខ្លាំងរហូតធ្វើឲ្យប្រែន HBF មានសាខានៅទូទាំង២៥ខេត្តក្រុងក្នុងប្រទេសកម្ពុជារហូតដល់បច្ចុប្បន្ននេះកាន់តែមានការគាំទ្រខ្លាំងឡើងៗពីអតិថិជនរបស់ខ្លួន ។
ដើម្បីឲ្យកាន់តែមានមុខមាត់កេរ្តិ៍ឈ្មោះក្នុងសង្គម និងដើម្បីទទួលបានជោគជ័យក្នុងវិស័យជំនួញរបស់ខ្លួនបន្ថែមទៀត ស្រាប់តែលេចមុខសហគ្រិនវ័យក្មេងរូបនេះ អញ្ជើញជួបសម្តែងការគួរសម និងដើម្បីសុំពរជ័យពីលោកជំទាវ ហ៊ុន ស៊ីណាតបន្ថែមទៀត ដោយលោកបានបង្ហោះសារនៅក្នុងគណនីហ្វេសប៊ុករបស់លោកផ្ទាល់ថា «ថ្ងៃនេះខ្ញុំបានមកសុំពរជ័យពីអ្នកម៉ាក់ជំទាវ ហ៊ុន ស៊ីណាត បានលាភ បានជ័យ ជូនពរអ្នកម៉ាក់សុខភាពល្អ អាយុយឺតយូរគង់ជាម្លក់ដល់កូនៗទាំងអស់គ្នា»។
សូមជម្រាបថា លោក គឹម ហួន ម្ចាស់ប៊្រេនសាច់ចង្កាក់ HBF ជាសហគ្រិនវ័យក្មេងមួយរូបដែលមានសមត្ថភាពទិកនិកខ្ពស់(Technic) និងយុទ្ធសាស្ត្របំបែកទី ផ្សារនៅក្នុងសម័យឌីជីថលនេះដោយបានសហការជាមួយនឹងតារាល្បីៗជាច្រើនរូបឲ្យផលិតនូវវីដេអូកម្សាន្តខ្លី ដើម្បីផ្សព្វផ្សាយក្នុងប្រព័ន្ធសង្គមរហូតទទួលបានការគាំទ្រយ៉ាងភ្លូកទឹកភ្លូកដី ៕