ភ្នំពេញ:ទស្សនិកជននិងអ្នកគាំទ្រកត់សម្គាល់ឃើ ញថាគិតមកដល់ត្រឹមខែសីហាឆ្នាំ២០២១មាន ព្រឹ ទ្ធាចារ្យសិល្ប:ជើងចាស់ល្បីៗរបស់ខ្មែរចំនួន៥រូបហើយដែលបាត់បង់ជីវិតគួរឲ្យសោកស្តាយខ្លាំងបំ ផុត។
ចំពោះការបាត់បងធន់ធានអ្នកសិល្ប:ជើងចាស់ល្បីៗទាំងនោះបានធ្វើឲ្យមហាជនមានការសោកស្តាយនិងក្តុកក្តួលខ្លាំងបំផុត។ព្រឹទ្ធាចារ្យសិល្ប:ជើ ងចាស់ល្បីៗរបស់ខ្មែរ៥រូបដែលទទួលមរណភាពនោះរួមមាន:
១.កវីនិពន្ធចម្រៀងជើងចាស់ល្បីឈ្មោះលោកគ្រូស៊ុ សារឿន ដោយលោកគ្រូបានទទួលមរណភាពកា លពីវេលាម៉ោង១១និង២០នាទីព្រឹកថ្ងៃទី៣១ខែឧ សភាឆ្នាំ២០២១ក្នុងជន្មាយុ៦៩ឆ្នាំដោយរោគាពាធ ។
២.ព្រឹទ្ធាចារ្យទេវនាដផ្នែករបាំក្បាច់បុរាណខ្មែរ ឯម ធាយ បានទទួលមរណ ភាពនៅវេលលាម៉ោង១២ និង២០នាទីរំលងអធ្រាត្រចូលថ្ងៃទី១៥ខែមិថុនាឆ្នាំ ២០២១នេះក្នុងជន្មាយុ៨៨ ឆ្នាំ។សពរបស់គាត់ត្រូវបានបូជាភ្លាមៗផងដែរក្រោយតេស្តសំណាករកឃើ ញជំងឺកូវីដ-១៩ ។
៣. លោកព្រឹទ្ធាចារ្យ ម៉ក់ កាណេន ហៅលោកតា សាឡាត់ សិល្បករផ្នែកអាយ៉ៃដ៏ល្បីល្បាញមួយរូបនៃកម្ពុជាបានទទួលមរណភាពកាលពីថ្ងៃទី១៨ខែ មិថុនាឆ្នាំ២០២១ដោយរោគាពាធ ក្នុងជន្មាយុ៧៤ ឆ្នាំនៅគេហដ្ឋានរបស់លោក ក្នុងរាជធានីភ្នំពេញ។
៤.ព្រឹទ្ធាចារ្យ ម៉ៅ អាយុទ្ធ ដែលជាផលិតករជើងចា ស់ដ៏ល្បីឈ្មោះបានទទួលមរណភាពកាលពីវេលាល្ងាចថ្ងៃទី១៥ខែមេសា ឆ្នាំ២០២១ក្នុងជន្មាយុ៧៧ ឆ្នាំបន្ទាប់ពីរកឃើញឆ្លងកូវីដ-១៩ហើយបានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតប្រមាណ១០ថ្ងៃ។
៥.ព្រឹទ្ធាចារ្យ ហ៊ុយ ពុធ គឺជាផលិតករដ៏មានទេព កោសល្យក្នុងវិស័យភាពយន្តខ្មែរតាំងពីទសវត្ស៨០ បានទទួលមរណភាពកាលពីថ្ងៃទី០២ខែសីហាឆ្នាំ ២០២១នៅវេលាម៉ោង២០និង១៥នាទីនៅក្នុងជន្មា យុ៨២ឆ្នាំដោយសាររោគាពាធ។
ដំណឹងមរណទុក្ខដ៏ក្រៀមក្រំនិងសោកសៅចំពោះវិ រ:សិល្ប:ទាំង៥រូបនេះបានធ្វើឲ្យមហាជននិងអ្នក គាំទ្រទូទាំងប្រទេសបានសម្តែងការចូលរួមសោកស្តាយយ៉ាងខ្លាំងជាមួយក្រុមគ្រួសារសព។ម្យ៉ាងនេះក៏ជាការបាត់បង់ធនធានសិ ល្ប:ដ៏មានតម្លៃផងដែ រ៕