ភ្នំពេញ៖ អាហារជាតម្រូវការចាំបាច់សម្រាប់គ្រួសារនីមួយៗ និងបុគ្គលគ្រប់រូបក្នុងការទទួលទានជាប្រចាំថ្ងៃដែលមិនអាចខ្វះបានបើទោះបីជាពេលនេះកម្ពុជាកំពុងស្ថិតនៅក្នុងស្ថានភាពនៃការរាតត្បាតពីជំងឺកូវីដ-១៩ក្តីក៏តម្រូវការអារហារនៅតែកើនឡើង ។ ជាក់ស្តែងហាងអាហារក្រៀមរីឈែលហូម ក៍ទទួលបានការគាំទ្រយ៉ាងខ្លាំងរហូតបានពង្រីកនូវសាខាររបស់ខ្លួននៅគ្រប់រាជធានីខេត្តក្រុងទូទាំងប្រទេសកម្ពុជា ។
ពាក់ព័ន្ធនឹងសន្ទុះនៃការគាំទ្រខ្លាំងពីអតិថិជន និងប្រជាពលរដ្ឋនេះដែរអ្នកស្រី នួន សុធាវី ម្ចាស់ហាង រីឈែលហូម បានជម្រាបថា គ្រប់អាហារក្រៀមរបស់ហាងរីឈែលហូមទាំងអស់សុទ្ធសឹងតែតែជាត្រីសាច់ធម្មជាតិដោយផលិតចេញពីត្រីសាច់រស់ដែលទទួលយកមកពីបងប្អូនប្រជាកសិករខ្មែរចិញ្ចឹមដោយមិននាំចូលមកពីក្រៅប្រទេសនោះទេ ។ ចំណែកគ្រឿងផ្សំវិញជ្រើសរើសតែគ្រឿងផ្សំដែលមានតម្លៃថ្លៃ និងមានរូបមន្តផលិតតាមស្តង់ដាអនាម័យខ្ពស់ និងរស់ជាតិឆ្ងាញ់ ។
ដោយឡែកចំពោះស្ត្រីមេផ្ទះ ឬបងប្អូនប្រជាពលរដ្ឋដែលចង់ទទួលបានប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសារ អ្នកស្រី នួន សុធាវី ម្ចាស់ហាងអាហារក្រៀម រីឈែលហូម បានផ្តល់ឱកាសសម្រាប់ទទួលយកទៅលក់បន្តតាមសាខានៅទូទាំងរាជធានីខេត្តទាំងអស់ក្នុងប្រទេសកម្ពុជា ដោយទំនាក់ទំនងតាមរយៈលេខទូរស័ព 077 28 02 08 និង015 28 02 08 ៕