វីដេអូរៀបរាប់ពីសេវាកម្មដឹកជញ្ជូនចំណីអាហារ រយៈពេលជាង ៥ នាទី ត្រូវបានអ្នកលេងអិនធឺណេតចែកចាយលើបណ្តាញសង្គមព្រោងព្រាត ដោយបានបង្ហាញពីសកម្មភាពគួរឱ្យភ្ញាក់ផ្អើលរបស់អ្នកឧកញ៉ា គិត ម៉េង មហាសេដ្ឋីលំដាប់កំពូលនៅស្រុកខ្មែរ ដែលបានតែងខ្លួនធ្វើជាអ្នកដឹកជញ្ចូនអារហារពីហាង KFC តាមរយ:វីង Delivery ទៅឱ្យ អ្នកឧកញ៉ា ហុង ពីវ ដែលជាមិត្តចាស់របស់លោកដល់ក្រុមហ៊ុន ដោយផ្ទាល់ ។
នៅក្នុងវីដេអូនោះផងដែរ អ្នកឧកញ៉ា គិត ម៉េង ចង់បង្ហាញពីការអបអរចំពោះក្រុមហ៊ុនវីង ដែលបានបើកដំណើរការវីងម៉លរបស់ខ្លួន នៅទឹកដីខេត្តសៀមរាប បន្ទាប់ពីសាខារាជធានីភ្នំពេញ។ អគ្គនាយកក្រុមហ៊ុន Royal Group រូបនេះក៏បានបញ្ជាក់នៅចំពោះមុខ អ្នកឧកញ៉ា ហុង ពីង ទៀតថា៖ អំឡុងជំងឺកូវីដ-១៩ នេះ អាជីវកម្មជាច្រើនត្រូវបានរងផលប៉ះពាល់ ដែលបង្កបញ្ហាដល់ជីវភាពរស់នៅប្រចាំថ្ងៃ។ ហេតុដូចច្នេះ ដើម្បីផ្តល់ជូននូវបទ ពិសោធន៍ នៃការទិញ អីវ៉ាន់ ប្រកបដោយសុវត្ថិភាព ខ្ពស់ តម្លៃទាប សម្រាប់ពាណិជ្ជករ ជាមួយនឹងការដឹកជូនដោយឥតគិតថ្លៃ ដល់អតិថិជន ។
បន្ថែមពីនោះអ្នកឧកញ៉ា គិត ម៉េង ជឿជាក់យ៉ាងមុតមាំថាធនាគារវីង និងវីងម៉ល កំពុងកសាងសេដ្ឋកិច្ចបើកចំហរនៅកម្ពុជា តាមរយ:ការបង្កើតអត្ថប្រយោជន៍កាន់តែច្រើនសម្រាប់ពាណិជ្ជករ អតិថិជន និងសហគមន៍ទាំងមូល ។
អ្នកឧកញ៉ា គិត ម៉េង បន្ថែមថា៖ «សេវាកម្មដែលកំពុងពេញនិយមរបស់ Wing Delivery នេះ នឹងជួយដល់អ្នកលក់ អាចបង្កើនបរិមាណលក់បានកាន់តែច្រើន តាមរយ:ការដឹកជញ្ជូនពីហាង ដល់មុខទ្វារផ្ទះរបស់អតិថិជន ជាពិសេសគឺចំណេញពេលវេលា។ ការវិវឌ្ឍនៃសេវាកម្មដឹកជញ្ជូនតាមអនឡាញនេះ ក៏នឹងរួមចំណែក ផ្ដល់នូវសុវត្ថិភាពចំណីអាហារ កាត់បន្ថយការចេញក្រៅផ្ទះ បញ្ចៀសហានិភ័យពីជំងឺកូវីដ១៩ នៅកម្ពុជាំ និងផ្ដល់នូវជម្រើសក្នុងការទិញទំនិញតាមចំណង់ចំណូលចិត្តរបស់អតិថិជន ជាពិសេសគឺការដឹកញ្ចូនដោយឥតថ្លៃទៀតផង»។
លើសពីនេះអ្នកឧកញ៉ា ក៏បានលើកទឹកចិត្តដល់ប្រជាជនកម្ពុជាគ្រប់រូប គួរតែនៅផ្ទះឱ្យបានច្រើន កុំចេញទៅណាបើសិនគ្មានកិច្ចការចាំបាច់ ហើយងាកមកប្រើប្រាស់ជាមួយ App វីងម៉លជំនួសវិញ ដើម្បីធ្វើការកម្ម៉ង់ម្ហូប អាហារ និងគ្រឿងទេសចាំបាច់ ក្នុងតម្រូវការប្រចាំថ្ងៃ ដើម្បី បញ្ចៀស បាននូវការឆ្លងរីករាលដាលនៃកូវីដ-១៩ ។
អ្នកឧកញ៉ា គិត ម៉េង គឺជាអ្នកជំនួញដ៏ជោគជ័យបំផុតមួយរូបនៅក្នុងប្រទេសកម្ពុជា និងត្រូវជាមិត្តភ័ក្តិស្និតស្នាលបំផុតជាមួយ អ្នកឧកញ៉ា ហុង ពីវ។ អ្នកឧកញ៉ា មានតួនាទីជាអគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ដែលជាក្រុមហ៊ុនឈរជើងតាំងពីយូរមកហើយ ក្នុងប្រទេសកម្ពុជា ជាពិសេស Royal Groups ក៏មានក្រុមហ៊ុនបុត្រសម្ព័ន្ធជាច្រើន ជ្រកក្រោមឈ្មោះក្រុមហ៊ុនដ៏ល្បីល្បាញមួយនេះផងដែរ៕