ចិន៖ កងទ័ពចិនកំពុងព្រួយបារម្ភខ្លាំង និងបានព្រមានកាលពីល្ងាចថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ ថា ទំនប់វារីអគ្គិសនីដ៏ធំមួយនៅទីក្រុង Luoyang ស្ថិតក្នុងកណ្តាលប្រទេសចិន ក្នុងខេត្តហឺណាន អាចនឹង រលំបាក់នៅគ្រប់ពេលទាំងអស់ បន្ទាប់ពីទំនប់វារីអគ្គិសនីនេះ ត្រូវបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរដោយសារព្យុះ និងបានសម្លាប់មនុស្សយ៉ាងហោចណាស់ចំនួន១២នាក់ ។
ស្ថិតនៅក្នុងការប្រឈមមុខខ្លាំងចំពោះការប្រកាសអាសន្ននេះ អាជ្ញាធរកំពុងតែជម្លៀសប្រជាពលរដ្ឋដែលនៅតំបន់កំពុងលិចលង់រកទីកន្លែងដែលមានសុវត្ថិភាពដោយសារតែនៅក្នុងខេត្តហឺណាន (Henan)នេះរងពីឥទ្ធិពលនៃទឹកជំនន់នេះយ៉ាងខ្លាំងដែលបណ្តាលមកពីទឹកភ្លឿងធ្លាក់ខ្លាំងមួយរយៈកន្លងមកនេះ ។
សូមជម្រាបថា ដងផ្លូវទាំងមូលត្រូវបានលិចលង់ដោយមានរថយន្ត និងកំទេចកំទីបានអណ្ដែតនៅក្នុងទឹកជំនន់ដែលកំពុងហូរយ៉ាងលឿនបុកទៅលើទំនប់ដ៏ធំខាងលើក្នងខេត្តហឺណាននេះអាចនឹងបាក់បានគ្រប់ពេលទាំងអស់ខណៈទីក្រុងមួយនេះមានប្រជាជនរស់នៅប្រមាណ ៧ លាននាក់ឯណោះ ៕