ថៃ៖ ប្រទេសថៃកំពុងប្រឈមមុខខ្លាំងនឹងស្ថានភាពនៃការផ្ទុះឡើងខ្លាំងពីជំងឺកូវីដ-១៩យ៉ាងគំហុករហូតដល់រដ្ឋាភិបាលថៃបានប្រើវិធានការបិទខ្ទប់ដើម្បីទប់ទល់នឹងស្ថានការណ៍ការហក់ឡើងខ្លាំងនេះ ។ ទន្ទឹមនឹងនេះថៃក៍កំពុងតែវឹកវរថែមទៀតដោយប្រឈមមុខនឹងក្រុមបាតុករដែលប្រមូលផ្តុំគ្នាប្រឆាំងតវ៉ា កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ ។
ក្រុមបាតុករទាំងនោះបានស្រែកប្រកាសចង់បាន៣ចំណុចធំៗ ដោយចំណុចទី១ គឺលោកប្រាយុទ្ធ ចាន់អូចា ត្រូវតែលាលែងចេញពីតំណែងដោយគ្មានលក្ខខណ្ឌ។ ចំណុចទី ២ គឺត្រូវកាត់ថវិកាដែលចំណាយលើវិស័យយោធា ដើម្បីយកមកប្រើទប់ទល់នឹងវីរុសកូវីដ-១៩ និងចំណុចទី៣ គឺត្រូវនាំយកចាក់វ៉ាក់សាំងការពារកូវីដ ប្រភេទ mRNA មកចាក់ឲ្យប្រជាជន។ សព្វថ្ងៃវ៉ាក់សាំងប្រើបច្ចេកវិទ្យា mRNA មានដូចជាវ៉ាក់សាំង Pfizer របស់អាមេរិកជាដើម ។ ប៉ូលិសថៃបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបំបែកក្រុមបាតុករនៅទីក្រុងបាងកក ។
សូមជម្រាបថា ស្ថានការនេះកាន់តែធ្វើឲ្យប្រទេសអាស៊ីមួយនេះជួបនឹងវិតបត្តិកាន់តែធ្ងន់ធរឡើង ដោយការប្រមូលផ្តុំគ្នាបែបនេះអាចនឹងកាន់តែធ្វើឲ្យជំងឺកូវីដ-១៩ផ្ទុះឡើងខ្លាំងថែមមួយកម្រិតទៀត ។ ម្យ៉ាងបច្ចុប្បន្នប្រទេសថៃកំពុងប្រឈមនឹងការឆ្លងរាតត្បាតនៃវីរុសកូវីដ១៩ដ៏អាក្រក់បំផុតស្រាប់ទៅហើយ ដោយករណីអ្នកឆ្លងប្រចាំថ្ងៃកាន់តែកើនឡើងពីមួយថ្ងៃទៅមួយថៃ ចំណែកនៅមន្ទីរពេទ្យពោលពេញទៅដោយអ្នកជំងឺ និងអ្នកខ្លះទៀតឈរនៅតាមដងផ្លូវដើម្បីរង់ចាំទទួលបានកន្លែងដើម្បីសម្រាកព្យាលបាលថែមទៀតផង ៕