ភ្នំពេញ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដោយសារបុរសម្នាក់បើករថយន្តសាំយ៉ុងដឹកផ្លែឈើក្នុងល្បឿនលឿន បានរេចង្កូតបុកក្បាលព្រួញពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យបាក់អស់បីកង់ ចំណែករថយន្តក្រឡាប់ផ្ងារជើង រងការខូចខាតយ៉ាងដំណំ បង្ករការភ្ញាក់ផ្អើលនៅវេលាម៉ោង ២និង១០នាទី រំលងអធ្រាតឈានចូលថ្ងៃទី ១៤ ខែ កក្កដាឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវ២៨៩ កែងនិងផ្លូវ ៥២៨ ត្រង់ចំណុចស្តុបកងរាជអាវុធហត្ថ ស្ថិតក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ប្រជាពលរដ្ឋអ្នកឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្តមួយគ្រឿងម៉ាក សាំយ៉ុង ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 2O-9743 ដឹកផ្លែឈើធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូងល្បឿនលឿន ខណះមកដល់ចំណុចកើតហេតុខាងលើ ទំនងជាងងុយដេក បានរេចង្កូតបុកក្បាលព្រួញពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យបាក់អស់បីកង់ ចំណែករថយន្តក្រឡាប់ផ្ងារជើងឡើងងលើរងការខូចខាតយ៉ាងដំណំ ។ តែសំណាងល្អ អ្នកបើករថយន្តគ្រាន់តែរងរបួសស្រាលតែប៉ុណ្ណោះ ។
ភ្លាមៗនោះកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុបានទាក់ទងទៅខាងជំនាញចរាចរណ៍ ឲ្យចុះមកវាស់វែង ស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យ ចរាចរណ៍រាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមច្បាប់ ៕