មីយ៉ាន់ម៉ា៖ លោកស្រីអ៊ុង សានស៊ូជី ដែលជារដ្ឋាភិបាលស៊ីវិលជាប់ឆ្នោតរបស់ប្រទេសមីយ៉ាន់ម៉ា បន្ទាប់ ពីក្រុមយោធាបានដាក់ពាក្យបណ្តឹងពីបទចោទធំៗចំនួន៤ថ្មីៗបន្ថែមទៀត ដែលអាចនឹងប្រឈមការជាប់ពន្ធនាគាររហូតដល់ទៅ៧៥ឆ្នាំឯណោះ ។
ពាក់ព័ន្ធនឹងបញ្ហានេះលោក U Khin Maung Zaw មេធាវីរបស់លោកស្រីអ៊ុង សានស៊ូជី បានឲ្យដឹងថា ពាក្យបណ្តឹងដែលជាបទចោទថ្មីៗទាំងនោះ ស្ថិតនៅក្រោមច្បាប់ប្រឆាំងអំពើពុយរលួយ ដោយតុលា ការជាន់ខ្ពស់នឹងទទួលពាក្យបណ្តឹងនេះនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ខាងមុខនេះ ប៉ុន្តែទោះបី ជាយ៉ាងណាក្តីលោកមិនអាចមើលរបាយការណ៍ និងឯកសារពាក់ព័ន្ធផ្សេងៗទៀតដែល ទាក់ទងនឹង ពាក្យបណ្តឹងទាំងនោះបានទេ ។ ពាក្យបណ្តឹងទាំង៤នោះ មាន២បណ្តឹងដែលជាប់ពាក់ព័ន្ធនឹង លោកស្រីផ្ទាល់ និង២បណ្តឹងទៀតជាប់ពាក់ព័ន្ធនឹងលោកស្រី និងសមាជិកគណបក្សផ្សេងទៀង ។
សូមជម្រាបថា រហូតដល់ពេលនេះពាក្យបណ្តឹងដែលប្តឹងលោកស្រីអ៊ុង សានស៊ូជី មានរហូត ដល់១០ ពាក្យបណ្តឹងតៅហើយ ដែលក្នុងនោះ៦ពាក្យបណ្តឹងកំពុងស្ថិតក្នុងការជំនុំជម្រះក្តីពីតុលាការ ។ ប្រសិន បើតុលាការរកឃើញថា ពិតដូចពាក្យបណ្តឹងទាំង១០នោះលោកស្រីប្រាកដជាអាចនឹងត្រូវជាប់ ពន្ធនា គាររហូតដល់ទៅ៧៥ឆ្នាំ ៕