ឥណ្ឌូនេស៊ី៖ រលក់នៃជំងឺកូវីដ-១៩ កំពុងបោកបក់គ្របសង្កត់លើប្រទេសឥណ្ឌូនេស៊ីយ៉ាងខ្លាំងដែលរហូតពេលនេះកម្មករអ្នកជីករណ្តៅសពសម្រាប់អ្នកជំងឺដ៏សាហាវមួយនេះជីកលែងទាន់ហើយ ដោយប្រើគ្រឿងចក្រអេស្កាវ៉ាទ័រមកជីកជំនួសវិញទើបទាន់ខណៈអ្នកជំងឺកូវីដ-១៩មានករណីឆ្លងថ្មីៗក្នុងមួយថ្ងៃជាងរ៉ាប់មឺននាក់ និងស្លាប់រហូតដល់ខ្ទង់ពាន់នាក់ ។
បើតាមក្រសួងសុខាភិបាលឥណ្ឌូនេស៊ីបានចេញតួលេខកាលពីពេលថ្មីៗនេះថា អត្រាឆ្លងយ៉ាងគំហុកក្នុងមួយថ្ងៃៗរហូតដល់ចំនួន៣៨៣៩១ករណី ខណអ្នកស្លាប់ដោយសារជំងឺនេះមានចំនួនប្រមាណ១០០០ នាក់ក្នុងមួយថ្ងៃដែលជាតួលេខស្លាប់ខ្ពស់បំផុតចាប់តាំងពីមានការឆ្លងរាលដាលចូលក្នុងប្រទេសនេះ ដែលឈានដល់កម្រិតមួយធ្វើឲ្យរដ្ឋាភិបាលព្រួយបារម្ភជាខ្លាំង ។
ស្ថិតនៅក្នុងស្ថានភាពនៃកាប្រឈមចំពោះការហក់ឡើងខ្លាំងនេះនៅតាមមន្ទីរពេទ្យនានាកំពុងពោលពេញទៅដោយអ្នកជំងឺសម្រាកព្យាបាល ហើយការផ្គត់ផ្គង់អុកស៊ីសែនមានកម្រិតទាប ។ ចំណែកកន្លែងបញ្ចុះសពចំនួន៤ ក្នុងចំណោម៥ កន្លែងដែលត្រូវបានអាជ្ញាធររៀបចំសម្រាប់បញ្ចុះអ្នកស្លាប់ដោយជំងឺកូវីដ នៅក្នុងរដ្ឋធានីហ្សាកាតា ពេលនេះគឺកាន់តែជិតពេញអស់រកកន្លែងបញ្ចុះសពគ្មានទៅហើយ ៕