ភ្នំពេញ៖ នេះជាលើកទីមួយហើយដែលលោកស្រីទ្រីដាណា អគ្គនាយិកាក្រុមហ៊ុន DanaTry Cambodia Trading Co, LTD ជាអ្នកជំនួញជោគជ័យមួយរួបក្នុងវិស័យអនឡាញ បានប្រកាសបើកទំព័រថ្មីរបស់ក្រុមហ៊ុន ដោយផ្តល់ឱកាសយ៉ាងពិសេសដែលមិនធ្លាប់មាន ដល់អ្នកដែលចង់រកស៊ីរកប្រាក់ចំណូលខ្លួនឯង ឬអ្នកដែលមិនទាន់មានការងារ លោកស្រីប្រកាសយកសមាជិកអ្នកលក់ផលិតផលអនឡាញចំនួន១០០០០នាក់ក្នុងដំណាក់កាលដំបូង ដោយមិនតម្រូវឲ្យចំណាយដើមទុននោះទេ គឺចំណាយត្រឹមតែកម្លាំង សមត្ថភាព ទេព្យកោសល្យ ក្នុងលក់តែប៉ុណ្ណោះ ។
ថ្មីៗនេះលោកស្រីទ្រីដាណាបានចេញវីដេអូឃ្លីបរបស់ខ្លួនក្នុងបណ្តាញសង្គមហ្វេសប៊ុក ដោយបានប្រកាសថា ការទទួលយកសមាជិកអ្នកលក់ផលិតផលអនឡាញចំនួន១០០០០នាក់ក្នុងដំណាក់កាលដំបូងនេះក្នុងនោះរួមមាន NNP ចំនួន៥០០០នាក់ ផលិតផល នូណា (Nuna)ចំនួន ២៥០០នាក់ និងផលិតផលស៊ីធីអ៊ឹម (CTM) ចំនួន២៥០០នាក់ ។
បន្ធែមពីលើនេះលោកស្រីអគ្គនាយិកាក្រុមហ៊ុនដាណាទ្រីបានបញ្ជាក់ថា នេះជាឱកាសដ៏ល្អបំផុតដែលក្រុមហ៊ុន DanaTry Cambodia Trading Co, LTD បានផ្តល់ដល់បងប្អូនដែលមានសមត្ថភាព ទេព្យកោសល្យ និងមានមហិច្ឆតាចង់រកស៊ីប៉ុន្តែគ្មានថវិកាដើម្បីធ្វើជាដើមទុនរកស៊ី ។ ក្រៅពីនេះអ្នកដែលមិនទាន់មានការងារ និងសិស្សនិស្សិតដែលមិនទាន់មានការងារក្នុងសម័យកូវីដ-១៩នេះអាចសាកល្បងសមត្ថភាពសិន ប្រសិនបើទទួលបានលទ្ធផលល្អនោះខាងក្រុមហ៊ុននឹងបញ្ចូលជាសមាជិកពេញសិទ្ធឲ្យតែម្តង ៕