ឥណ្ឌា៖ លោក Mamtesh Sharma អ្នកគ្រប់គ្រងសពអ្នកជំងឹកូវីដ-១៩ ដែលគេយកមកបូជានៅ Bhadhada Vishram Ghat ក្នុងទីក្រុង Phopal នៃរដ្ឋ Madhya Pradesh លោកបានប្រាប់ឲ្យដឹងថា សពអ្នកជំងឺកូវីដ-១៩ដែលយកមកបូជានៅទីនេះជារៀងរាល់ថ្ងៃក្នុងមួយថ្ងៃៗជាង១០០នាក់ដែលដាច់នោះឡើយឃើញហើយមានភាពតក់ស្លុតណាស់ ។
បើតាមលោក Mamtesh Sharma ដែលមានវ័យជាង៥០ឆ្នាំមិនចង់ឲ្យមានការ បំពុលដល់ទឹកទន្លេនោះទេ សោយសារសាច់ញាតិអ្នកកាន់សាសនាហិណ្ឌូពួគេតែងយកធាតុទៅបាច ក្នុងទន្លេគង្គា និងម្យ៉ាងទៀតធាតុអ្នកជំងឺកូវីដ-១៩ ជាច្រើនដែលសាច់ញាត់មិនមកទទួលយក ទើប លោកសម្រេចរៀបចំដាក់លាយជាមួយដីដើម្បីដាំដើមឈើក្នុងសួនសម្រាប់រំឮកវិញ្ញាណក្ខន្ធដល់ពួគគេ ។
លោកបានបញ្ជាក់ថា ធាតុទាំងនោះបានលាយជាមួយដីខ្សាច់ អាចម៍រណ និងអាចម៍គោ ហើយពង្រាយធាតុទាំងនោះលើដីបោះបង់ចោលមួយកន្លែងដែលមានទំហំប្រមាណ១២០០០ ម៉ែត្រការ៉េ ដើម្បីធ្វើការសាងសង់ជាសួនរំឮកដល់វិញ្ញាណក្ខន្ធសពសម្រាប់អ្នករស់នៅទីនោះ និងសម្រាប់សាច់ញាតិរបស់ខ្លួន ៕