ប្រជាពលរដ្ឋឥណ្ឌាជាច្រើននាក់បាននាំគ្នាបង់ថ្លៃចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ បើទោះបីជាស្ថានភាពនៃអត្រាឆ្លងនៅក្នុងប្រទេសនេះមានការថយចុះខ្លាំងក្តី ប៉ុន្តែបែជាជួបរឿងអកុសលត្រូវគ្រូពេទឆ្លៀតឱកាសបន្លំបោកប្រាស់លាយទឹកអំបិលចាក់ឲ្យទៅវិញ ។
បើតាមសេចក្តីរាយការណ៍តាមប្រពន្ធផ្សព្វផ្សាយក្នុងស្រុកឥណ្ឌាមួយចំនួនបានឲ្យដឹងថា ប្រជាពលរដ្ឋប្រមាណជាង២៥០០នាក់ត្រូវបានគ្រូពេទ្យបន្លំចាក់វ៉ាក់សាំងក្លែងក្លាយ ដោយសារគ្រូពេទ្យទាំងនោះបានលាយទឹកធម្មតាជាមួយនឹងទឹកអំបិលបន្ទាប់មកបានចាក់ឲ្យប្រជាពលរដ្ឋទាំងនោះព្រមទាំងទាមទារថ្លៃចាក់នោះទៀតផងប្រមូលបានប្រមាណ២៨០០០ដុល្លារថែមទៀតផង ។
ពាក់ព័ន្ធនឹងករណីនេះបន្ទាប់ពីអាជ្ញាធរទទួលព័ត៌មាននេះភ្លាម បានធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនក្រុមគ្រូពេទ្យដែលឆបោកក្លែងបន្លំទាំងនោះរួមទាំងអ្នកពាក់ព័ន្ធផ្សេងទៀតលើករណីចាក់វ៉ាក់សាំងយកប្រាក់ និងក្លែងបន្លំប្រជាពលរដ្ឋនេះ ៕