អាមេរិក៖ សួនសត្វមួយកន្លែងនៅតំបន់ San Francisco ក្នុងទីក្រុង Oakland រដ្ឋ California សហរដ្ឋអាមេរិក បានសម្រេចចាក់វ៉ាកសាំងការពារជំងឺកូវីដ ១៩ ទៅក្នុងខ្លួនសត្វជាច្រើនប្រភេទ កាលពីចុងសប្តាហ៍កន្លងទៅនេះ។ សត្វដែលត្រូវទទួលបាន់វ៉ាក់សាំងចំនួន ២ ដូសដូចមនុស្សធម្មតាដែរនោះ មានដូចជាសត្វខ្លាចំនួន ២ ចំនួនក្បាល សត្វសំពោច សត្វខ្លាឃ្មុំខ្មៅ និងខ្លាឃ្មុំប្រផះជាដើម ។
លោក Alex Herman អនុប្រធានផ្នែកបសុពេទ្យនៅក្នុងសួនសត្វខាងលើនេះបានឲ្យដឹងថា រហូតមកទល់នេះគ្មានសត្វណាមួយត្រូវបានតេស្តវិជ្ជមានជំងឺកូវីដ ១៩ នៅឡើយទេ តែការចាក់វ៉ាក់សាំងនេះគឺដើម្បីបង្កាទុកមុនព្រោះនាពេលកន្លងគេបានរកឃើញថា ពពួកសត្វទាំងនេះក៏អាចឆ្លងជំងឺកូវីដ ១៩ បានផងដែរ។
លោក Alex Herman បានបញ្ជាក់ថា តាមគម្រោងគេនឹងបន្តចាក់វ៉ាក់សាំងទៅកាន់សត្វជាច្រើនទៀតដែលអាចមាននិភ័យក្នុងការឆ្លងជំងឺកូវីដ ១៩ តែខណៈពេលនេះគេចាក់ត្រឹមតែពពួកសត្វសំខាន់ៗជាមុនសិនប៉ុណ្ណោះ ៕