ថៃ៖ ករណីគ្រោះអគ្គីភ័យមួយបានឆាបឆេះរោងចក្រផប្លាស្ទិកមួយកន្លែងនៅក្នុងប្រទេសថៃនៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១ បង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំងដោយសារតែអណ្តាតភ្លើងយ៉ាងសន្ធោសន្ធៅបានឆេះរាលដាលដល់ប្រផ្ទះប្រជាពលរដ្ឋ និងអគារផ្សេងទៀតនៅក្បែរនោះសមត្ថកិច្ចតម្រូវឲ្យប្រជាពលរដ្ឋរកកន្លែងសុវត្ថិភាពភ្លាមៗ ។
អគ្គីភ័យនេះបានកើតឡើងដោយសារផ្ទុះនៅរោងចក្រ Ming Dih ស្ថិតនៅក្នុងស្រុក Bang Phli នៃខេត្ត Samut Prakan ក្បែអាកាសយានដ្ឋានសុវណ្ណភូមិ ជិតជុឡារ៉ាត់៩ ដែលស្ថិតនៅភាគអាគ្នេយ៍នៃទីក្រុងបាងកក ប្រទេសថៃ ។ ស្ថានភាពនៃការឆេះកាន់តែខ្លាំងបានឆ្លងរាលដាលរហូតដល់មន្ទីរពេទ្យព្យាលបាលអ្នកជំងឺកូវីដ-១៩ ជុឡារ៉ាត់៩ ដោយក្នុងនោះមានអ្នកជំងឺប្រមាណជាង១០០នាក់ ត្រូវបានបង្ខំឲ្យចាក់ចេញដើម្បីគេចពីអគ្គីភ័យរកកន្លែងមានសុវត្ថិសិន ។
សូមជម្រាបថា គ្រោះអគ្គីភ័យដ៏អាក្រកនេះត្រូវបានគេរាយការណ៍ថាបណ្តាលឲ្យមានអ្នកពន្លត់អគ្គីភ័យម្នាក់បានស្លាប់ មានអ្នករងរបួសធ្ងន់ចំនួន៤នាក់ និងរងរបួសស្រាលចំនួនជាង១០០នាក់ ។ ជាមួយគ្នានេះស្ថិតក្នុងស្ថានភាពនៃការជម្លៀសរកកន្លែងសុវត្ថិភាពនេះអាជ្ញាធរតម្រូវឲ្យប្រជាពលរដ្ឋពាក់ម៉ាស់ការពារសារធាតុគីមីដែលអាចធ្វើឲ្យប៉ះពាល់ផ្លូវដង្ហើម និងការពារពីជំងឺឆ្លងតាមផ្លូវដង្ហើមផ្សេងទៀតផងដែរ ៕