ភ្លៀងធ្លាក់យ៉ាងខ្លាំងនៅតំបន់ Ulaanbaatar បណ្តាលឱ្យទឹកហៀរចេញពីបង្គន់ដែលធ្វើពីឈើ ខណៈដែលនៅតំបន់ Ger ទឹកកខ្វក់បានជហៀលិចផ្លូវ ដែលនាំឱ្យមានការរីករាលដាលនៃក្លិនមិនល្អ បន្ថែមលើការរីករាលដាលនៃជំងឺឆ្លង ចំពោះកុមារ។
គ្រួសារចំនួន ៩៧.៣% នៅតំបន់ទាំងនេះ បានប្រើប្រាស់បង្គន់ធ្វើពីឈើ ដែលគ្មានអនាម័យ ដែលជះឥទ្ធិពលអវិជ្ជមានដល់សុខភាពសាធារណៈ ជាពិសេសការបំពុលខ្យល់។ អ្នកស្រុកក្នុងតំបន់ ជីងលី និងទីប្រជុំជន ស៊ូខាំ បានអំពាវនាវឱ្យបង្កើតបង្គន់អេកូ។
លោក B.Nasanbat ដែលជាប្រជាពលរដ្ឋក្នុងតំបន់បាននិយាយថា “ បង្គន់នៅតំបន់ដែលនៅតំបន់របស់គាត់រស់នៅគឺជាបញ្ហា។ នៅពេលមានភ្លៀងម្តងៗកាសសំណល់បង្គន់បានហៀរចេញក្រៅ វាមានភាពកខ្វក់ខ្លាំង ហើយក្មេងៗមិនអាចចូលបង្គន់បានទេ។ ការកើតបាក់តេរី និងជំងឺ បណ្តាលមកពីបញ្ហាបង្គន់ នៅក្នុងតំបន់នេះ។
វាពិបាកក្នុងការប្រើប្រាស់បង្គន់ ដែលធ្វើពីឈើនៅពេលមានភ្លៀងខ្លាំងម្តងៗ វាហៀចេញភាពកខ្វក់ពីបង្គន់ឡាយឡំជាមួយវាលភក់។ ប្រសិនបើយើងមានបង្គន់អេកូឡូស៊ីនោះអាចជាដំណោះស្រាយ” ។
លោក J.Byambasuren ពលរដ្ឋស្រុក ស៊ូខាំបា បានបញ្ជាក់ថា៖ នៅពេលនិយាយអំពីការបំពុលដីចេញពីបង្គន់ ធ្វើពីឈើនៅតំបន់ ហ្គីតា វាពិតជាពិបាកណាស់។ នៅពេលមេឃកំពុងភ្លៀងម្តងៗ ហើយមានសំណើមច្រើន ស្ថានភាពអនាម័យមិនល្អ ហើយវាស្ថិតក្នុងស្ថានភាពលំបាក។ ដោយសារតែការបំពុលដី ជំងឺផ្សេងៗអាចកើតមានឡើងលើកុមារ ។
មិនមែនមានត្រឹមតែគ្រួសារគាត់ប៉ុណ្ណោះទេ ប៉ុន្តែគ្រួសារទាំងអស់នៅតំបន់ហ្គ្រែរសុទ្ធតែប្រើប្រាស់បង្គន់ធ្វើពីឈើ។
នៅពេលអាកាសធាតុក្តៅ ដីប្រែជាកខ្វក់ ហើយបង្គន់មានភាយក្លិនស្អុយជាប់ជានិច្ច។ ជាលទ្ធផលកុមារជាច្រើនមានជំងឺផ្តាសាយ។ លោកចង់មានបង្គន់អេកូ សម្រាប់ប្រើប្រាស់។ ប្រសិនបើយើងមានបង្គន់អេកូ យើងនឹងអាចកម្ចាត់ការបំពុលដី និងមេរោគបាន។ លោកយកចិត្តទុកដាក់ចំពោះកូន ៗ និងសុខភាពរបស់ពួកគេ ប៉ុន្តែលោកចង់អោយប្រទេសលោក យកចិត្តទុកដាក់លើបញ្ហានេះ និងចាត់វិធានការអោយទាន់ពេលវេលា។
ស្រុក ស៊ូខាំបា ម្នាក់គឺលោក D.Ankhtuya បានលើកឡើងថា នៅពេលនិយាយអំពីអាកាសធាតុក្តៅ បង្គន់ធ្វើពីឈើ ធ្វើឱ្យមានការបំពុលដី។ នៅពេលដែលវាក្តៅវាភាយខ្លាំង ចេញមកខាងក្រៅ។ វាក្លាយជាសំបុករបស់ដង្កូវ និងសត្វល្អិត។ វាពិបាកសម្រាប់កុមារក្នុងការប្រើបង្គន់ធ្វើពីឈើ ក្នុងពេលមានជំងឺរាតត្បាត។ ប្រសិនបើមានភ្លៀងច្រើនវាហៀកាកសំណល់ចេញមកក្រៅលាយឡំជាមួយនឹងទឹកជំនន់។ វាជាការល្អក្នុងការដំឡើង បង្គន់ អេកូ៕