ប្រាសាទ ឬវិហារ «ព្រះបាទ ណាមភូ» ដែលជាវិហារមួយដែជាកន្លែងទទួលព្យាបាលអ្នកផ្ទុកមេរោគ« អេដស៍» នៅខេត្ត ឡូប៉ូរី បានទទួលជោគជ័យក្នុងការអប់រំប្រជាជននៅតំបន់នោះបញ្ជប់ការរើសអើងអ្នកជំអឺ អេដស៍។
ប្រាសាទ ឬវិហារ «ព្រះបាទ ណាមភូ» កាលពីមុនជាកន្លែងដែលគេយកអ្នកជម្ងឺអេដស៍ មកបោះបង់ចោល និងរស់នៅក្នុងប្រាសាទមួយនេះ។ សព្វថ្ងៃនេះ «ព្រះបាទ ណាមភូ» ជាកន្លែងទទួលព្យាបាលអ្នកផ្ទុកមេរោគ« អេដស៍» និងជាកន្លែងផ្សព្វផ្សាយអប់រំប្រជាពលរដ្ឋ ដែលកន្លងមកពួកគេតែងតែរើសអើង និងស្អប់ខ្ពើមចំពោះអ្នកជំងឺ អេដស៍។
កាលពីអតីតកាលប្រជាជននៅតំបន់នេះ ខ្លាចអ្នកមានជម្ងឺអេដស៏ ហើយចៀសវាងការទាក់ទង ឬនិយាយជាមួយពួកគេ។ នេះបើយោងតាមការបញ្ជាក់របស់លោក ប្រធាន ប្រាសាទព្រះវិហារ «ព្រះបាទ ណាមភូ» លោក Pra Rajvisudhi Prajanarth ។ លោកថាកាលពីមុនអ្នកភូមិមិនព្រមមកជួយផ្តល់ជំនួយមកអោយប្រាសាទមួយនេះទេក្នុងការទទួលព្យាបាលអ្នកជំងឺ ប៉ុន្តែមិនយូរប៉ុន្មានបានផ្លាស់ប្តូរការសម្រេចចិត្តរបស់ពួកគេ ព្រោះពួកគេបានយល់ពីបញ្ហាមួយនេះ។
សូមបញ្ជាក់ថា៖ «ព្រះបាទ ណាមភូ» ប្រាសាទ ឬវិហារ មួយកន្លែងដែលគ្រប់គ្រងដោយបុគ្គលិកពេទ្យ និងអ្នកស្ម័គ្រចិត្តមើលថែព្យាបាល អ្នកជម្ងឺ អេដស៍ បន្ទាប់ពីមានការលំបាកក្នុងការស្វែងរកបុគ្គលិក ដើម្បីបំពេញមុខតំណែងទាំងអស់នៅខាងក្នុងព្រះវិហារ ហើយមានមនុស្សប្រហែល ២,០០០ នាក់ នៅក្នុងព្រះវិហាររួមទាំង អ្នកជម្ងឺអេដស៏។ ហើយប្រាសាទ ឬវិហារមួយនេ ក៏ជាផ្នែកមួយបានជួយដល់មន្ទីរពេទ្យក្នុងស្រុក និងសាលារៀនផងដែរ៕