ហ្វីលីពីន៖ បន្ទាប់ពីបានប្រកាសអាសន្នពីស្ថានភាពភ្នំភ្លើង ដែលនៅសេសសល់មួយមានបរិមាណហ្គាសអាចជះឥទ្ធិពលនៃចំហាយប្រហែល១គីឡូម៉ែត្រជំវិញតំបន់នេះ ដោយអាជ្ញាធរបង្ខំចិត្តដើម្បីជម្លៀសប្រជាបលរដ្ឋនៅរស់នៅក្នុងតំបន់នេះរកទីកន្លែងដែលមានសុវត្ថភាព កាលពីថ្ងៃព្រហស្បតិ៍ ទី១ ខែកក្កដា ឆ្នាំ២០២១ ។
បើតាមអាជ្ញាធរបានឲ្យដឹងថា ភ្នំភ្លើងដែលផ្ទុះនេះឈ្មោះភ្នំភ្លើង Taal គឺជាភ្នំភ្លើងតូចជាងគេបំផុតមួយនៅលើពិភពលោក ។ ទោះបីមានកម្ពស់ត្រឹម ៣១១ ម៉ែត្រ ប៉ុន្តែភ្នំភ្លើងមួយនេះអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស ខណៈការផ្ទុះកាលពីឆ្នាំ ១៩១១ បានសម្លាប់មនុស្សជាង ១៣០០ នាក់ ។
មន្ត្រីមូលដ្ឋានបានបញ្ជាក់ថា កាលពីខែមករា ឆ្នាំមុន ភ្នំភ្លើង Taal បានផ្ទុះជះចំហាយនៃកម្តៅដល់ទៅ ១៥ គីឡូម៉ែត្រ ទៅលើមេឃ ដែលបង្ខំឲ្យមនុស្សជាង ១សែននាក់បោះបង់ចោលផ្ទះសម្បែង ខណៈពេលនោះរដ្ឋបានលុបចោលជើងហោះហើរ នៅទីក្រុងម៉ានីល ៕