វ៉ាស៊ីនតោន៖ រហូតដល់ពេលនេះចំនួនមនុស្សស្លាប់ដោយសារការបាក់រលំអគារខុនដូរកម្ពស់១២ជាន់មួយ នៅឯតំបន់ Miami-Dade Countyក្នុងរដ្ឋផ្ល័ររីដា ភាគខាងត្បូងសហរដ្ឋអាមេរិក កើនដល់០៤នាក់ហើយ ខណៈអ្នកបាត់ខ្លួនវិញកើនដល់ ១៥៩នាក់ ។ នេះបើយោងតាមសម្តីរបស់អាជ្ញាធរ ដែលចេញផ្សាយដោយសារព័ត៌មាន BBC នៅយប់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ ។
បើតាមប្រសាសន៍របស់លោកអភិបាលក្រុង Miami-Dade បានឲ្យដឹងថា ពួកគេនៅតែមានសង្ឃឹមក្នុងការស្វែងរកអ្នកនៅរស់រានមានជីវិត ខណៈដែលក្រុមអ្នកជួយសង្គ្រោះបានរាយការណ៍ថា បានលឺសំឡេងមនុស្សចេញពីខាងក្រោមគំនរបាក់បែក ។ ដោយឡែកលោក ចូ បៃដិន ប្រធានាធិបតីអាមេរិក បានអនុម័តលើសេចក្តីប្រកាសបន្ទាន់មួយនៅក្នុងរដ្ឋផ្ល័ររីដា ហើយបញ្ជាឲ្យមានការជួយជ្រោមជ្រែងពីអាជ្ញាធររដ្ឋាភិបាលសហព័ន្ធ ដើម្បីគាំទ្របន្ថែមចំពោះ កិច្ចខិតខំប្រឹងប្រែងឆ្លើយតបស្ថានការណ៍របស់អាជ្ញាធររដ្ឋ ។
សូមជម្រាបថា ពាក់ព័ន្ធនឹងអគារដែលរំបាក់បង្កសោកនាដ្ឋកម្មយ៉ាងក្រៀមក្រំដល់សាច់ញាតិដែលបានបានកប់ក្នុងគំនរអគារ និងសាប់យ៉ាងអាណោចអាធ័មនេះ ត្រូវបានគេសាងសង់ឡើងនៅក្នុងឆ្នាំ១៩៨១ ដោយមានសរុប ១៣៦បន្ទប់ ហើយជិត ៥៥បន្ទប់នៃបន្ទប់ទាំងអស់បានបាក់រលំ ៕
គួរបញ្ជាក់ថា អគារខុនដូរដែលបានបាក់រំលំមួយផ្នែកខាងលើនេះ ត្រូវបានគេរាយការណ៍ថា សាងសង់ឡើងនៅក្នុងឆ្នាំ១៩៨១ ពោលគឺមានអាយុកាលប្រមាណ៤០តែប៉ុណ្ណោះ ដោយក្នុងនោះមានបន្ទប់សរុបចំនួប ១៣៦បន្ទប់ ដែលក្នុងចំណោបន្ទប់ទាំងនោះមានជិត៥៥បន្ទប់ត្រូវបានរលំបាក់ ៕