ភ្នំពេញ៖ ម្ចាស់ប្រ៊ែនសាច់ចង្កាក់ HBF លោក គឹម ហួន បានប្រកាសផ្តល់រង្វាន់ដល់តំណាងដែលពូកែលក់ ដោយអ្នកដែលលក់បានច្រើនជាងគេប្រចាំឆ្នាំនឹងទទួលបានរង្វាន់ធំដើម្បីជាការលើកទឹកចិត្ត និងដើម្បីបង្កើតបរិកាសសប្បាយរីករាយស្និទ្ធស្នាលទំនាក់ទំនងល្អជាមួយគ្នាផងដែរ ។
បើតាមសហគ្រិនវ័យក្មេងលោក គឹម ហួន បានឲ្យដឹងថា រង្វាន់ប្រចាំឆ្នាំសម្រាប់តំណាងចែកចាយពូកែមាន៣រង្វាន់ធំៗក្នុងនោះរួមមាន រង្វាន់ទី១-ទូរស័ព្ទ IPhone 12PRO ដែលមានប៊្រែនសាច់HBF រង្វាង់ទី២-ទូរស័ព្ទ IPhone 12PRO មានប្រេនសាច់HBF VIP និងរង្វាង់ទី៣-ទូរស័ព្ទ IPhone 12 ធម្មតា សម្រាប់អតិថិជនដែលបានញុំាសាច់ចង្កាក់HBFគ្រប់សាខាទូទាំងប្រទេស ។
ពាក់ព័ន្ធនឹងប៊្រែនសាច់ចង្កាក់ HBF នេះផងដែរលោក គឹម ហួនបានជម្រាបថា ដោយសារសាច់ទាំងអស់ដែលមាននៅក្នុងHBFនេះមានរូបមន្តផ្សំឡើងពិសេសៗល្បីៗធ្វើឲ្យសាច់មានសភាពទន់រសជាតិឈ្ងុយឆ្ងាញ់ ក្លិនប្រហើរ ទើបអតិថិជនដែលគាត់បានទទួលទានហើយឆ្ងាញ់ជាប់ចិត្ត ធ្វើឲ្យទទួលបានការគាំទ្រពីបងប្អូនជាបន្តបន្ទាប់រហូតមានតំណាងចែកចាយនៅ២៥រាជធានី-ខេត្ត-ក្រុង ។
បើទោះបីយ៉ាងណាក្តីរហូតដល់ពេលនេះម្ចាស់ប៊្រែនសាច់ចង្កាក់ HBF នៅតែបន្តផ្តល់ឱកាសដល់អ្នកដែលមានបំណងចង់រកស៊ីដែលទទួលបានចំណូលខ្ពស់ជាមួយសាច់ចង្កាក់ HBF អាចទំនាក់ទំនងសុំទទួលសិទ្ធចែកចាយបាន ។ មិនតែប៉ុណ្ណោះលោកថែមទាំងបានផ្តល់ការបញ្ចុះតម្លៃពិសេសទៀត ដោយក្នុងនោះតម្លៃសុំសិទ្ធជាតំណាងចែកចាយ៣០០០ដុល្លារមកនៅត្រឹមតែ១៥០០ដុល្លារតែប៉ុណ្ណោះ ។ សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងលេខទូរស័ព្ទ៖ 089 22 99 92 / 087 29 29 79 / 067 90 01 68 ៕