ភ្នំពេញ៖ ផ្អែកលើចក្ខុវិស័យក្នុងការចូលរួម ទទួលខុសត្រូវលើ បរិស្ថាន ខ្មែរ ប៊ែវើរីជីស បានកាត់បន្ថយបរិមាណប្រើប្រាស់ទឹក ដើម្បីផលិតស្រាបៀរ កម្ពុជា ក្នុង ១ លីត្រ ដោយ ថយចុះពី ៤.៥លីត្រ ក្នុងឆ្នាំ២០១៣ មកត្រឹមតែ ២.៦៣លីត្រ ក្នុង ឆ្នាំ ២០២០ ក្នុងគោលបំណង សន្សំសំចៃធនធានធម្មជាតិ និង អនុវត្ត យុទ្ធសាស្ត្រ នីរន្តរភាព។
ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានវិនិយោគលើម៉ាស៊ីន និងឧបករណ៍វាស់ស្ទង់ការប្រើប្រាស់ បរិមាណទឹក ក្នុងគោលបំណងតាមដានការប្រើប្រាស់ទឹកប្រចាំថ្ងៃ និងពិនិត្ររកជំហានឬដំណាក់កាលណាដែលប្រើប្រាស់ទឹកក្នុងបរិមាណខ្ពស់ ដើម្បីកាត់បន្ថយ និងសន្សំសំចៃ តាមរយៈការបង្កើតស្ដង់ដារសម្រាប់ប្រើប្រាស់ រួមទាំង ការយល់ដឹងរបស់បុគ្គលិក ពីតម្លៃ និង ការសន្សំសំចៃនៃការប្រើប្រាស់ទឹក។
យោង តាម អ្នក បច្ចេកទេស នៃ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បច្ចេកវិទ្យា ដែល ចូលរួម ជួយ សន្សំសំចៃ ធម្មធាន ធម្មជាតិ នេះ មិន ប៉ះ ពាល់ ដល់ ចំណុះ ស្រាបៀរ ដែល ច្រក ចូល ក្នុង កំប៉ុង ឬ ដប នីមួយ ៗ ឡើយ ពោល គឺវា គ្រាន់ តែ បង្កើត ប្រសិទ្ធភាព នៃ ខ្សែសង្វាក់ផលិតកម្ម ដោយប្រើប្រាស់បរិមាណទឹកតិចជាងមុន។
គួរបញ្ជាក់ថា សំណល់ទឹកដែលបានប្រើប្រាស់រួចនៅ ខ្មែរ ប៊ែវើរីជីស ត្រូវបានឆ្លងកាត់តាមប្រព័ន្ធសម្អាតកាកសំណល់រាវ ដើម្បីសម្អាតឲ្យទាល់តែស្អាតមុនបង្ហូរទៅបរិស្ថាន ដែល អាច យកមកប្រើប្រាស់ឡើងវិញបាន៕