ភ្នំពេញ៖ ក្រុមហ៊ុនគ្រួសាកក់កក់ក្តៅ ដែលជាក្រុមហ៊ុនឈានមុខគេនៅកម្ពុជាផ្នែកផលិតផលគ្រឿងសម្អាង បន្ទាប់ពីទទួលបានការគាំទ្រ និងទទួលបានទំនុកចិត្តកាន់តែខ្លាំងពីតិថិជនដែលប្រើបា្រស់នូវផលិតផលធ្វើឲ្យក្រុមហ៊ុននេះចាប់ផ្តើបទំព័រថ្មីរបស់ខ្លួនក្នុងវិស័យជំនួញដោយលក់សិទ្ធក្លាយជាម្ចាស់ផលិតផលផ្តាច់មុខដល់តំណាងចែកចាយ និងអតិថិជនដែលមានក្តីស្រមៃចង់ក្លាយម្ចាស់ប្រែនថ្មីផ្ទាល់ខ្លួន ។
ជាក់ស្តែងនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១នេះ លោកឧកញ៉ា អ៊ុច សម្បត្តិប្រធានស្ថាបនិកក្រុមហ៊ុន គួ្រសារកក់ក្តៅ និងលោកជំទាវ ហ៊ឹម សុភ័ក្រ អគ្គនាយិកាក្រុមហ៊ុនគ្រួសារកក់ក្តៅ បានប្រកាសត្រៀមលក់ផលិតផលទាំង៣ប្រែន(Brand)ក្នុងនោះរួមមាន Marissa odo និង Ronika ផ្តល់សិទ្ធក្លាយជាម្ចាស់ផលិតផលផ្តាច់មុខ ទៅកាន់អតិថិជន ឬតំណាងចែកចាយដែលចង់ក្លាយជាម្ចាស់Brand ផ្ទាល់ខ្លួន។
បើតាមការជម្រាបពីប្រធានស្ថាបនិកក្រុមហ៊ុននេះបានឲ្យដឹងថា ផលិតទាំង៣មុខក្នុងចំណោមផលិតផលជាច្រើនផ្សេងទៀតរបស់ក្រុមហ៊ុនគ្រួសារកក់ក្តៅកំពុងមានទីផ្សារល្បីល្បាញនិងទទួការកោតសរសើរពីគុណភាព ប្រសិទ្ធភាពពីសំណាក់អតិថិជនប្រើប្រាស់យ៉ាងខ្លាំង ។ នេះជាឱកាសល្អបំផុតសម្រាប់ទទួលសិទ្ធក្លាយជាម្ចាស់ផលិតផលផ្តាច់មុខ មានសិទ្ធចែកចាយទាំងស្រុងទៅកាន់គ្រប់តំណាងចែកចាយនិងអតិថិជនប្រើប្រាស់ ដោយប្រើដើមទុនចាប់ពី១៥,០០០ដុល្លារឡើងទៅ ។ ទន្ទឹមនឹងនេះប្រធានស្ថាបនិករូបនេះបានផ្តល់ឱកាសម្រាប់អ្នកចង់ណាត់ពេលវេលាប្រឹក្សាឲ្យបានមុនគេ ដើម្បីទទួលសិទ្ធផ្តាច់មុខផលិតផលដែលមានទីផ្សារខ្លាំងនេះផងដែរ ដោយទំនាក់ទំនងមកជំនួយការផ្ទាល់របស់លោកតាមរយៈលេខ 095 555 166 ។
សូមជម្រាបថា បន្ទាប់ពីរៀបចំឯកសាររួចរាល់ នៅថ្ងៃនេះប្រធានស្ថាបនិកក្រុមហ៊ុនគ្រួសារកក់ក្តៅ បានទទួលយកថវិកាទាំងម៉ឺនដុល្លារពីអ្នកស្រី យេន សម្ផស្ស ដែលទើបតែសុំទិញសិទ្ធផ្តាច់មុខលើផលិតផលសារ៉ូម 24K serum ។ ការសម្រេចចិត្តក្លាយជាម្ចាស់ផលិតផលផ្តាច់មុខពីក្រុមហ៊ុនគ្រួសារកក់ក្តៅគឺជាជាការវិនិយោគដ៏ឆ្លាតវៃ ដោយក្រុមហ៊ុនផ្តល់ជូនសិទ្ធចែកចាយផលិតផលទៅកាន់គ្រប់តំណាងចែកចាយនិងអតិថិជនគ្រួសារកក់ក្តៅទាំងអស់ ដែលមានរាប់ម៉ឺននាក់ ប្រកបរបររកស៊ីជាមួយក្រុមហ៊ុន ៕