អាហ្វ្រិក៖ ត្បូងពេជ្រមួយគ្រាប់មានទំហំ ១,០៩៨ ការ៉ាត់ ដែលអាចជាគ្រាប់ពេជ្រធំជាងគេលំដាប់ទី ៣ នៅលើពិភពលោក ត្រូវបានបានរកឃើញដោយកម្មកររ៉ែនៅក្នុងប្រទេស បុតស្វាណា (Botswana) ។ នេះបើតាមសារព័ត៌មាន live Science ដែលចេញផ្សាយនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ ។
ប្រភពខាងលើនេះបានឲ្យដឹងថា ត្បូងពេជ្រមួយគ្រាប់នេះគេបានរកឃើញកាលពីដើមខែមិថុនាកន្លងទៅ នៅឯអណ្ដូងរ៉ែមួយក្នុងទីក្រុង ហ្សាវ៉ាណេង (Jwaneng) ស្ថិតនៅភាគខាងត្បូងប្រទេស Botswana ហើយក្រុមហ៊ុន ដេបស្វាណា (Debswana) ដែលជាម្ចាស់អណ្ដូងរ៉ែនេះបានអះអាងថា វាជាការរកឃើញគ្រាប់ពេជ្រធំបំផុត នៅក្នុងប្រវត្តិសាស្ត្រក្រុមហ៊ុន ក្នុងរយៈពេលជាង ៥០ឆ្នាំមកនេះ ។
ប្រទេស បុតស្វាណា (Botswana) ត្រូវបានគេទទួលស្គាល់ថាជាប្រទេសដែលនាំមុខគេខាងរុករកពេជ្រ ប្រចាំនៅទ្វីបអាហ្វ្រិក ។ ប្រទេសនេះធ្លាប់ជាប់ឈ្មោះជាអ្នករកឃើញគ្រាប់ពេជ្រធំជាងគេលំដាប់ទី ២លើពិភពលោកដែលគេហៅថា ឡឺសេទី ឡា រ៉ូណា (Lesedi La Rona) និងមានទំហំ ១,១០៩ការ៉ាត់ក កាលពីឆ្នាំ២០១៥ ។ ចំពោគ្រាប់ពេជ្រធំជាងគេបំផុតនៅលើពិភពលោកមានឈ្មោះថា ឃូលលីណាន (Cullinan) ជាមួយទំហំ ៣,១០៦ការ៉ាត់ ត្រូវបានគេរឃើញនៅប្រទេសអាហ្វ្រិកខាងត្បូងក្នុងឆ្នាំ១៩០៥ ៕