• ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានសេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • សុខភាព​​ និងសម្រស់
  • សិល្បៈកំសាន្ត
  • បច្ចេកវិទ្យា
Saturday, August 13, 2022
  • Login
Pich News
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានសេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • សុខភាព​​ និងសម្រស់
  • សិល្បៈកំសាន្ត
  • បច្ចេកវិទ្យា
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានសេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • សុខភាព​​ និងសម្រស់
  • សិល្បៈកំសាន្ត
  • បច្ចេកវិទ្យា
No Result
View All Result
Pich News
No Result
View All Result
Home ព័ត៌មានជាតិ

ក្រសួងការងារគ្រោងចំណាយប្រាក់៤៩៣លានដុល្លារដើម្បីអភិវឌ្ឍន៍លើវិស័យជំនាញ

by Pich News
17/06/2021
in ព័ត៌មានជាតិ, បច្ចេកវិទ្យា
0
ក្រសួងការងារគ្រោងចំណាយប្រាក់៤៩៣លានដុល្លារដើម្បីអភិវឌ្ឍន៍លើវិស័យជំនាញ
47
SHARES
226
VIEWS
Share on FacebookShare on Twitter

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រាប់ឲ្យដឹងថា ក្រសួងគ្រោងចំណាយថវិកាចំនួនប្រមាណ ៤៩៣លានដុល្លារ ដើម្បីអភិវឌ្ឍន៍វិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET)នៅកម្ពុជា សម្រាប់រយៈពេល ៥ឆ្នាំ (២០២១-២០២៥) ទៅមុខទៀត។
លោក ថង សាម៉ុន អគ្គនាយករង នៃអគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ថា ថវិកាដែលគ្រោងចំណាយនេះ គឺផ្ដោតលើយុទ្ធសាស្ត្រសំខាន់ៗចំនួន៤ រួមមាន៖
១, ការកសាងនិងកែលម្អហេដ្ឋារចនាសម្ព័ន្ធរូបវន្តរបស់គ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ
២, ការបំពាក់ឧបករណ៍បរិក្ខារនិងសម្ភារៈបណ្ដុះបណ្ដាល
៣, ការពង្រឹងសមត្ថភាពអ្នកដឹកនាំគ្រប់គ្រងមន្ត្រីជំនាញនិងគ្រូបច្ចេកទេស
៤, ការបង្កើនបរិមាណនិងគុណភាពជំនាញបច្ចេកទេសនិងវិជ្ជាជីវៈប្រកបដោយបរិយាបន្នយេនឌ័រ។
លោកបានលើកឡើងថា “ថវិកានេះជាថវិកានៅក្នុងផែនការមេ សម្រាប់អភិវឌ្ឍន៍គ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ដើម្បីឲ្យការបណ្តុះបណ្តាលបានច្រើនតាមតម្រូវការអ្នកចង់ទទួលសេវាអប់រំបណ្តុះបណ្តាលបច្ចេកទេសនេះក៏ដូចជាតម្រូវការទីផ្សារការងារគឺយើងធ្វើម៉េចខិតខំកែលម្អរកសាងអគារសិក្សា រោងជាង បន្ទប់ពិសោធន៍ ថ្លៃស្នាក់នៅបន្ថែមទៀតដើម្បីទទួលសិស្សឲ្យបានច្រើនជាងនេះ។ ហើយឧបករណ៍សម្ភារៈក៏យើងត្រូវបំពាក់បន្ថែម ការបណ្តុះបណ្តាលគ្រូ អ្នកដឹកនាំក៏ដូចជាបង្កើនអាហាររូបករណ៍យើងត្រូវធ្វើញ្ចឹងគឺលុយទាំងអស់ ហើយប្រាក់ចំនួន៤៩៣លាននេះគឺស្ថិតក្នុងផែនការ។ ទាក់ទងការគៀងគរឲ្យបានប្រាក់ទាំងអស់នេះ លោកបានបញ្ជាក់ថា ក្រសួងនឹងព្យាយាមទៅរកថវិការ ការគាំទ្រពីរាជរដ្ឋាភិបាល ក៏ដូចជាដៃគូអភិវឌ្ឍន៍និងវិស័យឯកជន ក៏ដូចជាសប្បុរជននានាដែរ”។
នៅក្នុងទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ហៅថា TVET DAY កាលពីកន្លងទៅនេះ លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចាត់ទុកការអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ ដើរតួនាទីសំខាន់ណាស់ ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ប្រទេស ព្រមទាំងការបង្កើតនិងទទួលបានការងារធ្វើកាន់តែល្អ និងការជំរុញលើកកម្ពស់ជីវភាពកាន់តែប្រសើរឡើងសម្រាប់ប្រជាជនម្នាក់ៗ ដើម្បីប្រែក្លាយក្តីសុបិន្តក្នុងការផ្ដល់លទ្ធភាពឲ្យប្រជាពលរដ្ឋគ្រប់រូបអាចធ្វើការសិក្សាពេញមួយជីវិតទៅជាការពិត។ លោកបានបន្តថា ហេតុដូច្នេះហើយទើបរដ្ឋាភិបាលបានកំពុងធ្វើការកែទម្រង់ស៊ីជម្រៅក្នុងវិស័យអប់រំវិជ្ជាជីវៈបណ្ដាលបច្ចេកទេសដើម្បីបង្កើតឲ្យមានប្រព័ន្ធឯកភាពអាចឆ្លងទៅមកបានដោយងាយស្រួលនឹងបើកឱកាសអាចធ្វើការសម្រេចចិត្តសិក្សានៅពេលណាទីកន្លែងណានិងវិធីណាក៏បានស្របទៅតាមស្ថានភាពជាក់ស្ដែងរបស់ប្រជាពលរដ្ឋម្នាក់ៗ។
សូមបញ្ជាក់ថា សម្រាប់ទិវាជាតិ TVET DAY លើកទី៤ ឆ្នាំ២០២១នេះ បានទាក់ទាញអ្នកចូលទស្សនាតាមរយៈបណ្តាញសង្គមហ្វេសប៊ុក ក្នុងផេកក្រសួងការងារមានចំនួនរហូតដល់ជាង ៨ម៉ឺននាក់ ហើយចំនួននេះនឹងកើនឡើងបន្តបន្ទាប់ទៀត ដោយសារក្រសួងការងារធ្វើការរក្សាទុកក្នុងបណ្តាញសង្គមនេះ។ ទិវាជាតិនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីលើកកម្ពស់ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងធ្វើការផ្សព្វផ្សាយទៅដល់សិស្ស និស្សិត យុវជន មាតាបិតា អាណាព្យាបាល សាធារណជន និងផ្នែកឯកជនឱ្យបានយល់ដឹងពីសារៈសំខាន់នៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ក្នុងការជំរុញការអភិវឌ្ឍកម្លាំងពលកម្មជំនាញប្រកបដោយគុណភាព និងប្រសិទ្ធភាពឱ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារក្នុង និងក្រៅប្រទេស៕

 

Previous Post

ទិដ្ឋភាពកម្ររកបាន រវាងលោកតាងងឹតភ្នែកដើរសុំទាន និងព្រះសង្ឃសាមណេរតូច ឃើញហើយចាក់ដោតខ្លាំងណាស់ !

Next Post

រំភើបជំនួស ! គេទើបរកឃើញគ្រាប់ពេជ្រធំបំផុតលំដាប់លេខ៣នៅលើពិភពលោក ស្ថិតក្នុងទ្វីបអាហ្វ្រិក !

Related Posts

នៅថៃ និងម៉ាឡេស៊ី បងប្អូនខ្មែរយើងនាំគ្នាបង្ហោះវីដេអូ អំពាវនាវប្រជាពលរដ្ឋនៅកម្ពុជាអញ្ជើញទៅបោះឆ្នោតឃុំសង្កាត់ ថ្ងៃ០៥ មិថុនានេះ ជូនគណបក្សប្រជាជនកម្ពុជា កុំបីខានដើម្បីបន្តការអភិវឌ្
ព័ត៌មានជាតិ

នៅថៃ និងម៉ាឡេស៊ី បងប្អូនខ្មែរយើងនាំគ្នាបង្ហោះវីដេអូ អំពាវនាវប្រជាពលរដ្ឋនៅកម្ពុជាអញ្ជើញទៅបោះឆ្នោតឃុំសង្កាត់ ថ្ងៃ០៥ មិថុនានេះ ជូនគណបក្សប្រជាជនកម្ពុជា កុំបីខានដើម្បីបន្តការអភិវឌ្

02/06/2022
214
អគុណសន្តិភាព! បងប្អូនខ្មែរនៅកូរ៉េ នាំគ្នាបង្ហោះសារវីដេអូ អំពាវនាវ ដល់បងប្អូនខ្មែរយើងទៅបោះឆ្នោតឃុំសង្កាត់ជូនគណបក្សប្រជាជនកម្ពុជា
ព័ត៌មានជាតិ

អគុណសន្តិភាព! បងប្អូនខ្មែរនៅកូរ៉េ នាំគ្នាបង្ហោះសារវីដេអូ អំពាវនាវ ដល់បងប្អូនខ្មែរយើងទៅបោះឆ្នោតឃុំសង្កាត់ជូនគណបក្សប្រជាជនកម្ពុជា

02/06/2022
219
លោកយិន អ៊ីម !គណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោត និងបន្តបម្រើប្រជាពលរដ្ឋ ជាពិសេសគឺការផ្តល់សេវាសាធារណៈ ឱ្យកាន់តែល្អប្រសើរថែមទៀត
ព័ត៌មានជាតិ

លោកយិន អ៊ីម !គណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោត និងបន្តបម្រើប្រជាពលរដ្ឋ ជាពិសេសគឺការផ្តល់សេវាសាធារណៈ ឱ្យកាន់តែល្អប្រសើរថែមទៀត

27/05/2022
213
ផ្លូវលំ១ខ្សែប្រវែង១២២៦ម៉ែត្រ ត្រូវបានអាជ្ញាធរខណ្ឌព្រែកព្នៅចុះទៅកែប្រែអោយក្លាយទៅជាផ្លូវបេតុងទទឹង៦ម៉ែត្រ ស្ថិតក្នុងសង្កាត់ពន្សាំង
ព័ត៌មានជាតិ

ផ្លូវលំ១ខ្សែប្រវែង១២២៦ម៉ែត្រ ត្រូវបានអាជ្ញាធរខណ្ឌព្រែកព្នៅចុះទៅកែប្រែអោយក្លាយទៅជាផ្លូវបេតុងទទឹង៦ម៉ែត្រ ស្ថិតក្នុងសង្កាត់ពន្សាំង

27/05/2022
217
សម្តេចតេជោ នឹងខកខាន ពិធី បុណ្យ ៧ថ្ងៃ សម្តេច ហ៊ុន ណេង ដោយសារ សម្តេចតេជោ ត្រូវ ចាកចេញទៅចូលរួមប្រជុំអាស៊ាន-អាមេរិកនៅវ៉ាស៊ីនតោន
ព័ត៌មានជាតិ

សម្តេចតេជោ នឹងខកខាន ពិធី បុណ្យ ៧ថ្ងៃ សម្តេច ហ៊ុន ណេង ដោយសារ សម្តេចតេជោ ត្រូវ ចាកចេញទៅចូលរួមប្រជុំអាស៊ាន-អាមេរិកនៅវ៉ាស៊ីនតោន

10/05/2022
222
មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុនថា៖ កម្លាំងបរមាណូត្រូវតែត្រៀមលក្ខណៈជានិច្ច
ព័ត៌មានជាតិ

មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុនថា៖ កម្លាំងបរមាណូត្រូវតែត្រៀមលក្ខណៈជានិច្ច

27/04/2022
217
Next Post
រំភើបជំនួស ! គេទើបរកឃើញគ្រាប់ពេជ្រធំបំផុតលំដាប់លេខ៣នៅលើពិភពលោក ស្ថិតក្នុងទ្វីបអាហ្វ្រិក !

រំភើបជំនួស ! គេទើបរកឃើញគ្រាប់ពេជ្រធំបំផុតលំដាប់លេខ៣នៅលើពិភពលោក ស្ថិតក្នុងទ្វីបអាហ្វ្រិក !

Archives

  • August 2022
  • June 2022
  • May 2022
  • April 2022
  • March 2022
  • February 2022
  • January 2022
  • December 2021
  • November 2021
  • October 2021
  • September 2021
  • August 2021
  • July 2021
  • June 2021
  • May 2021
  • April 2021
  • March 2021
  • February 2021
  • January 2021
  • December 2020
  • November 2020
  • October 2020
  • September 2020
  • August 2020
  • July 2020
  • June 2020

Categories

  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • សិល្បៈកំសាន្ត
  • សន្តិសុខសង្គម
  • ព័ត៌មានទាន់ហេតុការណ៍
  • ព័ត៌មានកីឡា
  • បច្ចេកវិទ្យា
  • សុខភាព​​ និងសម្រស់
  • ព័ត៌មានសេដ្ឋកិច្ច

Meta

  • Log in
  • Entries feed
  • Comments feed
  • WordPress.org

Recent Posts

  • សាលាបង្រៀនថែសម្ជស្សគ្រីស្ទីណា ប្តេជ្ញាបន្តរកគ្រឹះល្អៗ អោយកាន់តែប្លែកលើវិស័យសាឡន
  • មន្ត្រីសួនសត្វភ្នំតាម៉ៅច្រានចោលព័ត៌មានថា សួនសត្វភ្នំតាម៉ៅមានគម្រោងរុះរើទៅខេត្តផ្សេង
  • រដ្ឋបាលព្រៃឈើអះអាងថា ការអភិវឌ្ឍន៍នៅតំបន់ភ្នំតាម៉ៅ មិនបានឈូសឆាយប៉ះពាល់សួនភ្នំតាម៉ៅនោះទេ, សួនភ្នំតាម៉ៅជាង៤០០ហិកតានៅតែដដែល បងប្អូនប្រជាពលរដ្ឋចង់ទៅលេងពេលណាក៏បាន !
  • ឧកញ៉ាឡេងប្រុសឧបត្ថម្ភ 20លានរៀល ក្នុងកម្មវិធីខ្មុកខោលជំរុញនិងលើកទឹកចិត្តយុវជនផ្សព្វផ្សាយសិល្ប:វប្បធម៌បុរាណខ្មែរទៅអន្តរជាតិ ក្នុងនាមកូនចៅជំនាន់ក្រោយ
  • រង្វាន់ឡានឈ្នះពិតៗ!ស្រីស្អាតម្នាក់ពិតជាសំណាងណា ស់កោសគ្រីមព្យាលបាលមុខodoគ្រួសារកក់ក្តៅត្រូ វរង្វាន់ឡានព្រុសមួយគ្រឿង

ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម៖
info@pichnews.com

081 31 3333

អាស័យដ្ឋាន៖  រាជធានីភ្នំពេញ

Copyright © 2020 Pich News , All right reserved.

មាតិកា

  • ព័ត៌មានជាតិ (893)
  • ព័ត៌មានអន្តរជាតិ (769)
  • សិល្បៈកំសាន្ត (671)
  • សន្តិសុខសង្គម (2,088)
  • ព័ត៌មានទាន់ហេតុការណ៍ (935)
  • ព័ត៌មានកីឡា (117)
  • បច្ចេកវិទ្យា (30)
  • សុខភាព​​ និងសម្រស់ (10)
  • ព័ត៌មានសេដ្ឋកិច្ច (352)
Facebook Pagelike Widget
Facebook Pagelike Widget
  • ទំព័រដើម
  • អំពីយើង
  • ទំនាក់ទំនង
  • ឯកជនភាព

© 2020 pichnews.com

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានសេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • សុខភាព​​ និងសម្រស់
  • សិល្បៈកំសាន្ត
  • បច្ចេកវិទ្យា

© 2020 pichnews.com

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In

This ad will be closed in 5 seconds.