ក្រុមហ៊ុន Chamatharn Co., Ltd. (EVA Premium Ice) បានចុះយុទ្នាការ ការងារថ្មីមួយទៀត ដោយនាំក្រុមការងារយក នូវសម្ភារៈ និង ទឹកកកអនាម័យ អុីវ៉ា ចែកជូនដល់ដៃ លោកអភិបាលខណ្ឌទួលគោករាជធានីភ្នំពេញ។ ពិធីនេះរៀបចំនៅទីស្នាក់ខណ្ឌផ្ទាល់ដោយ មានការចូលរួមពី លោកអភិបាលខណ្ឌ និងក្រុមការងារ របស់ទូរទស្សន៍ប៉ុស្តី៍លេខ៥ផងដែរ។
លោកអាភីឆាត តំណាងក្រុមហ៊ុនខាងលើ បានលើកឡើងថា នេះជាទឹកចិត្តមួយដ៍រីករាយ ក្នុងការជួយគ្នារាល់ការលំបាក។ សម្ភារៈជាថ្នាំពេទ្យ ទោះមិនច្រើនអាចជួយសម្រាលបាននូវ ការខ្វះខាតបានខ្លះ។ ជាពិសេសការធ្វើអោយ បងប្អូនសម្រាកព្យាបាលកូវីដ អាចប្រើប្រាស់បានក៍ដូចជាជួយអោយបងប្អូនទីទាល់បានប្រើដែរ។ លោកតំណាងក្រុមហ៊ុនពិតជា មិនមើលរំលងហើយរមែង មូលមតិគ្នាជួយតាមទឹកចិត្ត។
លោកឯក ឃុនដឿន អភិបាល នៃគណៈអភិបាលខណ្ឌទួលគោក បានថ្លែងដែរថា លោកគ្មានអ្វីក្រៅពីពាក្យអរគុណឡើយ ដែលបានខាងទឹកកកអនាម័យអុីវ៉ា របស់ថៃបានជួយ និងថែមទាំងមានថ្នាំពេទ្យដ៍មានគុណភាពជូនទៀត។ លោកនឹងយកបរិក្ខាពេទ្យទាំងនេះជូនមណ្ឌលសុខភាព ទួលគោកដើម្បីបានប្រើប្រាស់ចាត់ចែងតាមគោលដៅ។ ពិសេសពិតជាជួយ សម្រួលការព្យាបាលអ្នកជំងឺកូវីដ ដែលខណ្ឌយើងកំពុងជួយ សង្រ្គោះ។នេះជាការ ជួយសម្រួលការលំបាករបស់រដ្ឋាភិបាលយើងមួយចំណែកដែរ។