សៀមរាប៖ មានករណីដ៏ភ្ញាក់ផ្អើលមួយបានកើតឡើងកាលពីម៉ោង៦ព្រឹកថ្ងៃទី១៤ ខែ មិថុនា ឆ្នាំ២០២១ នៅចំណុចមុខធនាគារហត្ថា ក្នុងភូមិគោកថ្មី ឃុំពួក ស្រុកពួក ខេត្តសៀមរាប ដោយសារសពបុរសជាសន្តិសុខយាមធនាគារហត្ថាម្នាក់ក្នុងអង្រឹង មិនដឹងជាដាច់ខ្យល់ស្លាប់តាំងពីពេលណា ។
បើតាមមន្ត្រីអាវុធហត្ថស្រុកពួក បានឲ្យដឹងថា សពមានឈ្មោះ សេង ខុន ភេទប្រុស អាយុ៥១ ឆ្នាំ មុខរបរសន្តិសុខទីលំនៅភូមិទួលរវៀង ឃុំល្វា ស្រុកពួក ខេត្តសៀមរាប ។ ចំណែកសន្តិសុខដែលត្រូវដូរវេនយាមឈ្មោះ ខន យុង ភេទប្រុសអាយុ៣២ឆ្នាំ នៅភូមិ ប្រយុទ្ធ ឃុំពួក ស្រុកពួកខេ ត្តសៀមរាប បានប្រាប់ថា ពួកគាត់យាមនៅធនាគារតែពីរ នាក់២៤ម៉ោងទើបដូរគ្នាម្តង ។ នៅថ្ងៃទី១៣ ម៉ោង៦ព្រឹកបុរសដែលស្លាប់ខាងលើនេះមកដូរខ្លួនយាមរហូតដល់ម៉ោង៦ព្រឹកថ្ងៃទី១៤ មិថុនានេះ ខ្លួនមកដាស់ឲ្យក្រោកដើម្បីដូរ វេនស្រាប់តែប្រទះហេតុការណ៍បែបនេះ ។
ពាក់ព័ន្ធនឹងករណីនេះគ្រូពេទ្យបានមកយកសំណាកពិនិត្យមិនមានជំងឺកូវីដ-១៩នោះទេ ។ ចំណែកនគរបាលបច្ចេកទេសពិនិត្យសពមិនឃើញមានស្លាកស្នាមពាក់ព័ន្ធបទល្មើសឡើយ ។ តាមការសន្និដ្ឋានរបស់លោកម៉ង់សម្បត្តិប្រធានមន្ទីរពេទ្យបង្អែក ស្រុកពួក បញ្ជាក់ថាៈ ជនរងគ្រោះស្លាប់ដោយជម្ងឺខ្យល់គ ៕