បាត់ដំបង៖ ពិតជាគួរឲ្យអាសូរណាស់ពលករខ្មែរម្នាក់បានធ្លាក់ពីលើផ្ទះថ្មកម្ពស់៣ជាន់នៅប្រទេសថៃរងរបួសធ្ងន់ ក្រោយមកបានស្លាប់វេលាម៉ោង៥ និង១៥ នាទីព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ ខណៈនាំមកព្យាបាលនៅមន្ទីរពេទ្យបង្អែក ស្រុកសំពៅលូន ខេត្តបាត់ដំបង ។
បើតាមលោកវរសេនីយ៍ឯក យ៉ត សុផល អធិការនគរបាលស្រុកភ្នំស្រុក បានជម្រាបថា ជនរងគ្រោះឈ្មោះញិប ឃាន ភេទប្រុសអាយុ៣៧ ឆ្នាំ នៅភូមិគោកចាស់ ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ បានធ្វើចំណាកស្រុកទាំងគ្រួសារទៅធ្វើកម្មករ សំណង់នៅប្រទេសថៃក្នុងឃុំមិនបូរីខេត្តណងចកប្រទេសថៃ ។
ចំណែកខាងក្រុមគ្រួសារជនរងគ្រោះបានឲ្យដឹងថា កាលពីវេលាម៉ោង២និង៣០នាទី រសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ ២០២១ ជនរងគ្រោះកំពុងតែធ្វើការស្រាប់តែធ្លាក់ពីលើផ្ទះថ្មដែលកំពុងសាងសង់កម្ពស់៣ជាន់បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរហើយក៏បានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យប្រទេសថៃតែដោយសាររបួសធ្ងន់ធ្ងរពេកមិនអាចព្យាបាលបានក្រុមគ្រួសារបាននាំ យកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកសំពៅលូន ។ ដោយសារស្ថានភាពរបួសធ្ងន់ធ្ងរពេកជងរងគ្រោះបានស្លាប់នៅវេលាម៉ោង៥និង១៥នាទីព្រឹក ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ ។
បច្បន្នសពជនរងគ្រោះត្រូវបានក្រុមគ្រូពេទ្យស្រុកសំពៅលូនបានដឹកមកធ្វើបុណ្យតាម ប្រពៃណីនៅគេហដ្ឋាននៃសពភូមិគោកចាស់ ឃុំណាំតៅស្រុកភ្នំស្រុកខេត្តបន្ទាយមានជ័យ ។ ចំពោះប្រពន្ធ និងកូនស្រីរបស់សពត្រូវបានអនុញ្ញាតឲ្យធ្វើចត្តាឡីស័កនៅនឹងផ្ទះ ៕