ភ្នំពេញ៖ នារីវ័យក្រមុំ ២នាក់ត្រូវបានធ្លាក់ចូលក្នុងកណ្តាប់ដៃប្រុសព្រានតណ្ហាដែលមានគ្នាចំនួន៣នាក់ចាប់រំលោភសេពសន្ថវ:ម្នាក់ម្តងៗបំផ្លាញអស់ភាពក្រមុំ(ព្រហ្មចារី)របស់នាងដោយសាររូបនាងផឹកស្រវឹងជោគជាំរហូតបាត់ស្មារតីមិនដឹងខ្លួនកាលពី យប់ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ត្រង់ចំណុចក្រោយវិទ្យាល័យ១០០ខ្នង ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
បន្ទាប់ពីរនារីទាំងពីរដឹងខ្លួនឡើងវិញអ្វីៗបានហួសអស់ទៅហើយនៅឡើយតែភាពស្តាយក្រោយ ហើយបានប្តឹងកម្លាំងនគរបាលប៉ុស្តិ៍ទឹកថ្លាតាមរយៈទូរស័ព្ទដៃរបសខ្លួនដើម្បីឲ្យជួយស្រាវជ្រាវរកជនសង្ស័យយកមកអនុវត្តតាមផ្លូវច្បាប់ ។ ភ្លាមៗនោះកម្លាំងនគរបាលប៉ុស្តិ៍ទឹកថ្លាបានទៅដល់បន្ទប់ជួលដែលជាកន្លែងកើតហេតុ ហើយបាននាំយកនារីរងគ្រោះទាំង២នាក់ដែលមានអាយុក្រោម២០ឆ្នាំទៅស្នាក់ការប៉ុស្តិ៍ដើម្បីសាកសួរនិងធ្វើកំណត់ហេតុ ។
បើតាមនារីទាំងពីររូបនេះបានឲ្យដឹងថា រូបនាង និងជនសង្ស័យទាំងបីនាក់នោះទើបតែស្គាល់គ្នានោះទេដោយមិនទាន់ស្និទ្ធស្នាលនឹងគ្នានៅឡើយ ។ លុះនៅថ្ងៃកើតហេតុជនសង្ស័យបានទូរស័ព្ទហៅរូបនាងទៅអង្គុយហូបចុកផឹកស៊ីនៅក្នុងបន្ទប់ជួលរបស់ពួកគេនៅចំណុចខាងលើ ។ រូបនាងទាំងពីរទុកចិត្តនិងចាត់ទុកថាគេរាប់អាននាងដោយស្មោះនាងក៏យល់ព្រមទៅ ។ បន្ទាប់ពីពួកនាងបានហូបស្រាបៀរអស់ជាច្រើនកំប៉ុងមានភាពស្រវឹងខ្លាំងវង្វេងស្មារតី ធ្វើឲ្យជនសង្ស័យទាំង៣នាក់នោះចាក់គន្លឹះទ្វារពីខាងក្នុងហើយធ្វើសកម្មភាពចាប់រំលោភតែម្តង ។ក្រោយជនសង្ស័យរំលោភបានសម្រេចពួកគេបាននាំគ្នាជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោល ។
បើទោះបីយ៉ាងណាក្តីករណីនេះសមត្ថកិច្ចបានបញ្ជាក់ថា នឹងធ្វើការស្រាវជ្រាវចាប់បុរសកំហូចទាំង៣នាក់មកទទួលទោសតាមច្បាប់ឲ្យខាងតែបាន ព្រមទាំងណែនាំកុំឲ្យនាងៗទុកចិត្តប្រុសៗនិងដើរផឹកស៊ីពេលយប់បែបនេះទៀត៕