ភ្នំពេញ៖ ក្រុមហ៊ុន CH HOME SERVICES ដែលបានផ្តល់សេវាកម្មដ៏សម្បូរបែបដែលទាក់ទងនិងការដោះស្រាយបញ្ហា តាមផ្ទះ សណ្ថាគារ ខុនដូជាដើម យ៉ាងលឿនរហ័សប្រកបដោយគុណភាព និងមានទំនួលខុសត្រូវខ្ពស់សម្រាប់បម្រើដល់អតិថិជនធ្វើឲ្យទទួលបានការគាំទ្រខ្លាំងពីប្រជាពលរដ្ឋក្នុងទីផ្សារប្រទេសកម្ពុជា ក្នងុនោះគេសង្កេតឃើញអ្នកធំៗមួយចំនួនក៏បានផ្តល់ទំនុកចិត្តប្រើប្រាស់នូវសេវាកម្មពីក្រុមហ៊ុននេះដែរ ។
ដោយសារលក្ខណៈសម្បត្តិពិសេសរបស់ក្រុមហ៊ុនខាងលើនេះ សូម្បីលោកឧកញ៉ា អ៊ុច សម្បតិ្ត ប្រធានស្ថាបនិកក្រុមហ៊ុនគ្រួសារកក់ក្តៅ ដែលជាអ្នកជំនួញដ៏ជោគជ័យមួយរូបនៅប្រទេសកម្ពុជា ក៏លោកបានផ្តល់ការគាំទ្រ និងមានទំនុកចិត្តក្នុងការប្រើប្រាស់នូវរាល់សេវ៉ាកម្មរបស់ក្រុមហ៊ុន ក្រុមហ៊ុន CH HOME SERVICES នេះផងដែរ ។
បើតាមប្រសាសន៍របស់លោកឧកញ៉ា អ៊ុច សម្បត្តិ កាលពីពេលថ្មីៗកន្លងទៅនេះបានជម្រាបថា លោកមានទំនុកចិត្តប្រើប្រាស់នូវសេវ៉ាកម្មក្រុមហ៊ុនខាងលើនេះដោយសារលោកមើលឃើញអំពីលក្ខណៈពិសេសរបស់ក្រុមហ៊ុនមួយនេះ ដោយក្នុងនោះក្រុមហ៊ុននេះមានសេវ៉ាកម្មច្រើនបើយើងមានបញ្ហាខូចខាតសម្ភាៈនានាក្នុងផ្ទះគឺអាចជួយជួសជុលបានយ៉ាងល្អ និងលឿនរហ័ស ។ លើសពីនេះអ្វីដែលធ្វើឲ្យលោកឧកញ៉ា មានទំនុកចិត្តកាន់តែខ្លាំងលើសេវ៉ាកម្មរបស់ក្រុមហ៊ុនខាងលើនេះ គឺគុណភាព និងទំនួលខុសត្រូវខ្ពស់ ។
ចំណែកលោក តុងសៀកអាន រហ័សនាម ស្តេចសេវាកម្ម ដែលជានាយកប្រត្តិបត្តិក្រុមហ៊ុន CH HOME SERVICES បានជម្រាបឲ្យដឹងថា ក្នុងក្រុមហ៊ុននេះមានសេវាកម្មគ្រប់បែបយ៉ាងទាំងអស់ដោយក្នុងនោះរួមមាន បូមលូ ជួសជុល ទឹកភ្លើង ជួសជុលជំរាបទឹក និងសេវាផ្សេងៗទៀតជាច្រើន ពោលគឺឲ្យតែបងប្អូនមានបញ្ហាតាមផ្ទះ សណ្ឋាគារ ខុនដូរ និងក្រុមហ៊ុនជាដើម អាចទាក់ទងស្តេចសេវាកម្មដល់ក្រុមហ៊ុន ឬអាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ៖ 078817700 និង010817700 ៕