• ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានសេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • សុខភាព​​ និងសម្រស់
  • សិល្បៈកំសាន្ត
  • បច្ចេកវិទ្យា
Sunday, June 8, 2025
  • Login
Pich News
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានសេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • សុខភាព​​ និងសម្រស់
  • សិល្បៈកំសាន្ត
  • បច្ចេកវិទ្យា
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានសេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • សុខភាព​​ និងសម្រស់
  • សិល្បៈកំសាន្ត
  • បច្ចេកវិទ្យា
No Result
View All Result
Pich News
No Result
View All Result
Home ព័ត៌មានទាន់ហេតុការណ៍

ក្រសួងសាធារណការ ជួបពិភាក្សាការងារជាមួយ អគ្គលេខាធិការនៃវេទិកាដឹកជញ្ជូនអន្តរជាតិ ស្តីពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជាអាស៊ាន និងវេទិកាដឹកជញ្ជូនអន្តរជាតិ

by Pich News
11/06/2021
in ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានសេដ្ឋកិច្ច
0
ក្រសួងសាធារណការ ជួបពិភាក្សាការងារជាមួយ អគ្គលេខាធិការនៃវេទិកាដឹកជញ្ជូនអន្តរជាតិ ស្តីពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជាអាស៊ាន និងវេទិកាដឹកជញ្ជូនអន្តរជាតិ
48
SHARES
230
VIEWS
Share on FacebookShare on Twitter

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ជួបពិភាក្សាការងារ តាមប្រព័ន្ធវីដេអូពីចម្ងាយ ជាមួយលោក Young Tae Kim អគ្គលេខាធិការនៃវេទិកាដឹកជញ្ជូនអន្តរជាតិ (International Transport Forum) ដោយមានការចូលរួមដោយផ្ទាល់ពីថ្នាក់ដឹកនាំក្រសួង ទទួលបន្ទុក និងមន្ត្រីជំនាញបច្ចេកទេសពាក់ព័ន្ធ ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា អាស៊ាន និងវេទិកាដឹកជញ្ជូនអន្តរជាតិ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១។ ជំនួបនេះបានពិភាក្សាលើរបៀបវារៈមួយចំនួនរួមមាន៖ ការចូលរួមរបស់វេទិកាដឹកជញ្ជូនអន្តរជាតិនៅក្នុង កិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន២០២០-២០២១ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បច្ចុប្បន្នភាពសមាជិកភាពរបស់វេទិកាដឹកជញ្ជូនអន្តរជាតិ និងការចែករំលែកព័ត៌មានរបស់វេទិកាដឹកជញ្ជូនអន្តរជាតិជាមួយនឹង កម្ពុជា និងអាស៊ាន។
ថ្លែងក្នុងកិច្ចចាប់ផ្តើមទៅកាន់អង្គប្រជុំនាឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជម្រាបជូនវេទិកាដឹក ជញ្ជូនអន្តរជាតិ អំពីការបិទបញ្ចប់កិច្ចប្រជុំឧត្តមមន្ត្រីដឹកជញ្ជូនអាស៊ាន(STOM) ដែលកម្ពុជាបានធ្វើជា ម្ចាស់ផ្ទះចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី៩ ខែមិថុនា នាពេលថ្មីៗកន្លងទៅនេះ។
ជាមួយគ្នានោះផងដែរ លោក Young Tae Kim បានធ្វើបច្ចុប្បន្នភាពអំពីសមាជិកភាពនៃវេទិកាដឹក ជញ្ជូនអន្តរជាតិ(ITS) ដោយក្នុងនោះលោកបានបញ្ជាក់ថា៖ ប៉ុន្មានឆ្នាំកន្លងទៅនេះ ITFទទួលបាន សមាជិកថ្មីមួយចំនួនទៀតរួមមាន ប្រទេសMongolia ប្រទេសObekistan និងបណ្តាប្រទេសចំនួន៧ទៀតមកពីទ្វីបអាស៊ី និងបានសម្តែងនូវការស្វាគមន៍ចំពោះទំនាក់ទំនងរវាងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ ជាពិសេស កម្ពុជា ដែលមានបំណងចង់ចូលជាសមាជិករបស់វេទិកាដឹកជញ្ជូនអន្តរជាតិ តាមរយៈ អង្គការUNSCAP និងធនាគារអភិវឌ្ឍន៍អាស៊ី និងលេខាធិការដ្ឋានអាស៊ានផងដែរ។
ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី ក្នុងនាមជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន បានសម្តែងនូវការស្វាគមន៍ចំពោះការចូលរួមដោយផ្ទាល់របស់វេទិកាដឹកជញ្ជូនអន្តរជាតិនៅក្នុងកិច្ចប្រជុំ ថ្នាក់រដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន ដែលកម្ពុជាគ្រោងនឹងធ្វើជាម្ចាស់ផ្ទះនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២១នេះ នៅពេលទទួលបានការយល់ព្រមជាទូទៅពីរដ្ឋសមាជិកអាស៊ានទាំងអស់ នៅក្នុងបរិបទនៃការរាតត្បាត ជំងឺកូវីដ-១៩។
ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានជម្រាបជូនផងដែរថា៖ បញ្ហាសុវត្ថិភាពចរាចរណ៍គឺជាបញ្ហាគួរឱ្យព្រួយបារម្ភ បំផុតរបស់កម្ពុជា ក៏ដូចជាអាស៊ានទាំងមូល ដោយហេតុថា៖ បច្ចុប្បន្ននេះមានមនុស្សចំនួនពី៤ ទៅ ៥នាក់ គិតជាមធ្យម បានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា បើយោងតាមការប៉ាន់ស្មានរបស់ធនាគារពិភពលោក ដោយក្នុងនោះបានបង្កឱ្យខូចខាតទ្រព្យសម្បត្តិប្រមាណ៣០០ លានដុល្លារ ក្នុងមួយឆ្នាំ ខាតបង់ពេលវេលា និងប៉ះពាល់ដល់សេដ្ឋកិច្ចជាតិផងដែរ និងបានសម្ដែងបំណងចង់ធ្វើការ យ៉ាងជិតស្និតជាមួយវេទិកាដឹកជញ្ជូនអន្តរជាតិដើម្បីដោះស្រាយបញ្ហានេះឱ្យមានប្រសិទ្ធភាព។
លើសពីនេះទៀត ឯកឧត្តមទេសរដ្ឋមន្ត្រី បានបន្តថា៖ កម្ពុជាចង់រៀនសូត្របទពិសោធន៍របស់វេទិកាដឹក ជញ្ជូនអន្តរជាតិ ទាក់ទងនឹងគោលនយោបាយ យុទ្ធសាស្ត្រ ការដឹកជញ្ជូនបៃតង ដោយសារកម្ពុជា សព្វថ្ងៃនេះមិនទាន់មានយានយន្តដើរដោយអគ្គិសនី(Electric Vehicle) នៅឡើយទេ ប៉ុន្តែកម្ពុជាកំពុង ធ្វើដំណើរឆ្ពោះទៅកាន់ទិសដៅនោះហើយ។
ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានស្នើសុំអនុសាសន៍ និងការចែករំលែកព័ត៌មានពីវេទិកាដឹកជញ្ជូនអន្តរជាតិ លើការប្រើប្រាស់ប្រព័ន្ធGPS បំពាក់លើយានយន្តដើម្បីតាមដានស្ថានភាពយានយន្តដែលកំពុងបើកបរ លើដងផ្លូវ ដោយសារបច្ចុប្បន្នេះមានប្រព័ន្ធច្រើនមិនដឹងថាប្រព័ន្ធណាមួយល្អអាចទទួលយកបានសម្រាប់ កម្ពុជា ក៏ដូចជាបណ្តាប្រទេសអាស៊ាន ដើម្បីយកបញ្ហានេះទៅសិក្សាស្វែងយល់ និងពិភាក្សានៅក្នុងកិច្ច ប្រជុំថ្នាក់រដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន សំដៅអនុម័តយកបទដ្ឋានរួមមួយសម្រាប់ប្រើប្រាស់ទាំងអស់គ្នា៕

Previous Post

ក្រសួងពាណិជ្ជកម្ម បង្ហាញបេក្ខជនជ័យលាភីផ្នែកការប្រើប្រាស់កម្មវិធីព័ត៌មាន តាមទូរស័ព្ទចល័ត សម្រាប់ខែមេសា និងខែឧសភា ឆ្នាំ២០២១

Next Post

ជប៉ុន រើស ព្រាប សុវត្ថិ តំណាង កម្ពុជា ចូល ក្នុង កម្មវិធី មួយ ប្រជុំ សុទ្ធ កំពូល តារា អាស៊ាន

Related Posts

ឱកាសពិសេស! ប្រញ៉ាប់ឡើងដើម្បីអបអរពិធីបុណ្យ ភ្ជុំបិណ្ឌឱសថយុិនសិនឧកញ៉ា សម្បត្តិ បញ្ចុះតម្លៃ១០ ភារយ
ព័ត៌មានសេដ្ឋកិច្ច

ឱកាសពិសេស! ប្រញ៉ាប់ឡើងដើម្បីអបអរពិធីបុណ្យ ភ្ជុំបិណ្ឌឱសថយុិនសិនឧកញ៉ា សម្បត្តិ បញ្ចុះតម្លៃ១០ ភារយ

22/09/2023
1.4k
ការ​រៀប​ចំ  “​ពិព័រណ៍​ពាណិជ្ជកម្មថៃ “Mini Thailand Week 2023”  នៅបរិវេណអតីតផ្សារ​  ផាមកុងទីន័រ ក្រុងសៀមរាប ខេត្តសៀមរាប  ចាប់​ពី​ថ្ងៃទី ៣១ ខែ សីហា ដល់ថ្ងៃទី ៣ ខែ កញ្ញា  ឆ្នាំ ២០២៣
សិល្បៈកំសាន្ត

ការ​រៀប​ចំ  “​ពិព័រណ៍​ពាណិជ្ជកម្មថៃ “Mini Thailand Week 2023”  នៅបរិវេណអតីតផ្សារ​  ផាមកុងទីន័រ ក្រុងសៀមរាប ខេត្តសៀមរាប  ចាប់​ពី​ថ្ងៃទី ៣១ ខែ សីហា ដល់ថ្ងៃទី ៣ ខែ កញ្ញា  ឆ្នាំ ២០២៣

28/08/2023
1.4k
កាល់តិចនឹងប្រារព្ធកម្មវិធីថ្លែងអំណរគុណអតិថិជនទូទាំងប្រទេស ដោយរៀបចំតាមបែប ស៊ុពពើហេរ៉ូ (Superhero)
ព័ត៌មានសេដ្ឋកិច្ច

កាល់តិចនឹងប្រារព្ធកម្មវិធីថ្លែងអំណរគុណអតិថិជនទូទាំងប្រទេស ដោយរៀបចំតាមបែប ស៊ុពពើហេរ៉ូ (Superhero)

17/06/2023
1.5k
កាល់តិចនឹងប្រារព្ធកម្មវិធីថ្លែងអំណរគុណអតិថិជនទូទាំងប្រទេស ដោយរៀបចំតាមបែប ស៊ុពពើហេរ៉ូ (Superhero)
ព័ត៌មានសេដ្ឋកិច្ច

កាល់តិចនឹងប្រារព្ធកម្មវិធីថ្លែងអំណរគុណអតិថិជនទូទាំងប្រទេស ដោយរៀបចំតាមបែប ស៊ុពពើហេរ៉ូ (Superhero)

17/06/2023
1.4k
កាល់តិចនឹងប្រារព្ធកម្មវិធីថ្លែងអំណរគុណអតិថិជនទូទាំងប្រទេស ដោយរៀបចំតាមបែប ស៊ុពពើហេរ៉ូ (Superhero)
ព័ត៌មានសេដ្ឋកិច្ច

កាល់តិចនឹងប្រារព្ធកម្មវិធីថ្លែងអំណរគុណអតិថិជនទូទាំងប្រទេស ដោយរៀបចំតាមបែប ស៊ុពពើហេរ៉ូ (Superhero)

16/06/2023
1.5k
លោកស្រី Catherine Chan ស្ថាបនិកគម្រោងខុនដូល្បី Urban Village បានរៀបចំកម្មវិធីស្ត្រីលើវិថីជាអ្នកដឹកនាំវគ្គ 2 ដើម្បីឆ្លើយតបទៅនឹងការគាំទ្រដ៏ច្រើនកុះករ
សន្តិសុខសង្គម

លោកស្រី Catherine Chan ស្ថាបនិកគម្រោងខុនដូល្បី Urban Village បានរៀបចំកម្មវិធីស្ត្រីលើវិថីជាអ្នកដឹកនាំវគ្គ 2 ដើម្បីឆ្លើយតបទៅនឹងការគាំទ្រដ៏ច្រើនកុះករ

21/12/2022
636
Next Post
ជប៉ុន រើស ព្រាប សុវត្ថិ តំណាង កម្ពុជា ចូល ក្នុង កម្មវិធី មួយ ប្រជុំ សុទ្ធ កំពូល តារា អាស៊ាន

ជប៉ុន រើស ព្រាប សុវត្ថិ តំណាង កម្ពុជា ចូល ក្នុង កម្មវិធី មួយ ប្រជុំ សុទ្ធ កំពូល តារា អាស៊ាន

Archives

  • April 2025
  • March 2025
  • February 2025
  • January 2025
  • July 2024
  • May 2024
  • April 2024
  • December 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • March 2023
  • February 2023
  • December 2022
  • November 2022
  • October 2022
  • August 2022
  • June 2022
  • May 2022
  • April 2022
  • March 2022
  • February 2022
  • January 2022
  • December 2021
  • November 2021
  • October 2021
  • September 2021
  • August 2021
  • July 2021
  • June 2021
  • May 2021
  • April 2021
  • March 2021
  • February 2021
  • January 2021
  • December 2020
  • November 2020
  • October 2020
  • September 2020
  • August 2020
  • July 2020
  • June 2020

Categories

  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • សិល្បៈកំសាន្ត
  • សន្តិសុខសង្គម
  • ព័ត៌មានទាន់ហេតុការណ៍
  • ព័ត៌មានកីឡា
  • បច្ចេកវិទ្យា
  • សុខភាព​​ និងសម្រស់
  • ព័ត៌មានសេដ្ឋកិច្ច

Meta

  • Log in
  • Entries feed
  • Comments feed
  • WordPress.org

Recent Posts

  • ក្មួយៗដែលកំពុងស្នាក់នៅមណ្ឌលកុមារកំព្រាខេត្តស្វាយរៀងទទួលបានការឧបត្ថម្ភពីឯកឧត្តមអភិបាលខេត្ត
  • ពិធីសម្ពោធសមិទ្ធផលនានា ក្នុងសាលា បុណ្យផ្កាសាមគ្គី និងសង្ក្រាន្តឆ្នាំថ្មី នៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសបាវិត
  • សម្តេចម៉ែន សំអន អញ្ជើញជាអធិបតីនៅក្នុងពិធីជូនពរ និងអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ របស់រដ្ឋបាលខេត្តស្វាយរៀង
  • សិស្សទទួលបានជ័យលាភីនិទ្ទេសA ក្នុងសាលាបឋមសិក្សាព្រះសីហនុក្រុងស្វាយរៀងចំនួន៥៩១នាក់ទទួលបានរង្វាន់ពីលោកអភិបាលរងក្រុងនិងលោកស្រីប្រធានគណ:កម្មការទ្រទ្រង់សាលា
  • សម្តេច ម៉ែន សំអន អញ្ជើញប្រារព្ធពិធីអបអរសាទរ ទិវាអន្តរជាតិនារី ៨មិនា ខួបលើកទី ១១៤ ក្រោមប្រធានបទ សិទ្ធ សមភាព និងភាពអង់អាចចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប នៅស្រុកស្វាយជ្រំ ខេត្តស្វាយរៀង

ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម៖
info@pichnews.com

081 31 3333

អាស័យដ្ឋាន៖  រាជធានីភ្នំពេញ

Copyright © 2020 Pich News , All right reserved.

មាតិកា

  • ព័ត៌មានជាតិ (914)
  • ព័ត៌មានអន្តរជាតិ (769)
  • សិល្បៈកំសាន្ត (677)
  • សន្តិសុខសង្គម (2,100)
  • ព័ត៌មានទាន់ហេតុការណ៍ (935)
  • ព័ត៌មានកីឡា (119)
  • បច្ចេកវិទ្យា (31)
  • សុខភាព​​ និងសម្រស់ (10)
  • ព័ត៌មានសេដ្ឋកិច្ច (361)
Facebook Pagelike Widget
Facebook Pagelike Widget
  • ទំព័រដើម
  • អំពីយើង
  • ទំនាក់ទំនង
  • ឯកជនភាព

© 2020 pichnews.com

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានសេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • សុខភាព​​ និងសម្រស់
  • សិល្បៈកំសាន្ត
  • បច្ចេកវិទ្យា

© 2020 pichnews.com

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

This ad will be closed in 5 seconds.