ពិសេសណាស់ កុំអោយគេភ្លេចមុខ យ៉ុង ចាន់កណ្ណិកា សម្រេចថតMVបទដែលធ្លាប់ល្បីនៅSSBឡើងវិញ
តារាចម្រៀងតូចច្រឡឹង សំឡេងធ្ងន់ យ៉ុង ចាន់កណ្ណិកា បានធ្វើអោយមានការចាប់អារម្មណ៍ សារជាថ្មី នៅពេលដែល អ្នកនាងបានសម្រេច មកថតចម្រៀងផ្ទាល់ខ្លួន ក្រោយផ្អាកឡើងឆាកច្រើនឆ្នាំ។ គ្រប់គ្នាដឹងហើយថា តារាចម្រៀងក្រអួននេះ បានចំណាយពេល រកសុីខាងផលិតផល សម្រស់និងហាងធ្វើសក់ផាត់មុខ យ៉ាងជោគជ័យ។ពេលនេះ អ្នកនាងបានរំលឹកឡើងវិញនូវអតីតកាល ដែលធ្លាប់ច្រៀងសម្តែងអោយSSB ជាផលិតកម្មល្បីច្រើនឆ្នាំមុន។
បទចម្រៀងមានចំណងជើងថា «កត្តិកនឹកស្នេហ៍» ត្រូវបាន យ៉ុង ចាន់កណ្ណិកា សម្រេចថតឡើងវិញ នាទឹកដីទេសភាពតាមដងភ្នំមួយ ក្នុងខេត្តពោធី៍សាត់ ច្រៀងផងសម្តែងផង។ អ្នកនាងដែល មានផែនការច្រៀងឡើងវិញនេះ ធ្វើអោយគេចាប់អារម្មណ៍មិនតិចនោះទេ ខណៈដែលធ្លាប់ប្រាប់ថាលាឈប់ពីសិល្បៈងាក ទៅប្រកបរបររកសុីអោយ ពេញដៃ។ អ្នកនាងកណ្ណិកា ដែលមានកូនស្រីមួយ ក្រោយពេលរៀបការ បានសរសេរបង្ហោះថា « Full cover MV SSB កត្ដិកនឹកស្នេហ៍ ជាមួយទេសភាពដ៍ស្រល់ត្រកាល ភ្នំ1500 ខេត្ត ពោធី៍សាត់ តោះ shareមួយៗ។សូមចុចលើlink channel YouTube របស់នាងខ្ញុំផ្ទាល់ និងជួយsubscribe ដាក់សញ្ញា🔔ដើម្បីឃើញរូបភាពកាន់តែច្បាស់និងបានឃើញរាល់បទចំរៀងថ្មីៗhttps://youtu.be/L0ynx-J3zXE»។ នេះសបញ្ជាក់អោយឃើញថា តារាចម្រៀងរូបនេះ ពិតជាមិនអាចកាត់ផ្តាច់ទាំងស្រុង ចេញពីដានសិល្បៈដែលធ្លាប់ល្បីល្បាញទាំងក្នុង និងក្រៅប្រទេស។
មកទល់ពេលនេះ យ៉ុង ចាន់កណ្ណិកា ទទួលបានភាពជោគជ័យ ទាំងស្នេហា និងមុខរបរ។ អ្នកនាងឆ្លងកាត់ការអត់ធ្មត់ច្រើនលើ មុខរបរអនឡាញ។បើរំលឹកលើស្នាដៃសិល្បៈ អ្នកនាងបាន ធ្វើអោយគេទទួលស្គាល់ គាំទ្រទាំងក្នុងនិងក្រៅប្រទេស ដោយសារតែមានទុនសំឡេងល្អពីធម្មជាតិ។