ចិន ៖ រថយន្តកាំមីញ៉ុងបែនជាច្រើនគ្រឿងត្រូវបានចតបន្តកន្ទុយគ្នានៅតាមក្បែរតំបន់លំនៅឋាននា ភាគនិរតីចិនដើម្បីរារាំងហ្វូងដំរីព្រៃដែលដើរអុកឡុកក្រោយពីពួកវាចាកចេញពីតំបន់អភិរក្សមួយដោយហ្វូងដំរីនោះបង្កការបំផ្លិចបំផ្លាញគិតជាប្រាក់ច្រើនលានយន់រួចមកហើយ ។ នេះបើយោងតាមទូរទស្សន៍ចិន CCTV ដែលបានចេញផ្សាយនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ ។
ប្រភពខាងលើនេះបានឲ្យដឹងបន្តថា ដំរីព្រៃទាំងនោះមានចំនួនប្រមាណ៥០ក្បាលក្នុងនោះមានទាំងកូន ៗផងបានចាកចេកាលពី ពាក់កណ្ដាល ខែមេសាពីតំបន់អភិរក្សXISHUANG BANNA ជាតំបន់នៅព្រំដែនឡាវ និង មីយ៉ាន់ម៉ា ហើយនាំគ្នាដើរសំដៅមកទិសខាងជើងក្នុងចម្ងាយផ្លូវប្រមណជា៥០០ គីឡូម៉ែត្រ ។
ទោះបីយ៉ាងណាក្តី ហេតុផលនៃការធ្វើអន្តោប្រវេសន៍របស់ហ្វូងដំរីនោះនៅតែមិនទាន់ដឹងនៅឡើយនោះទេ ។ ពួកវាបានបង្កការបំផ្លិចបំផ្លាញតាមផ្លូវវាត្រាច់ចដូចជាបំផ្លាញចំការពោតនិងចំការផ្សេងៗទៀតនាំឲ្យមានការខូចខាតសម្ភារជាច្រើន ៕